Connect with us

ព័ត៌មានជាតិ

ចាប់​ផ្តើម​ដំណើរការ​ខ្សែ​រថយន្តក្រុង​សាធារណៈ​ពី​គោលដៅ​វត្តភ្នំ​ឆ្ពោះ​មក​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ

បានផុស

នៅ

​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការ​ដឹក​ផ្ទាល់​ពី​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែ​នាំ​ឱ្យ​រថយន្តក្រុង​សាធារណៈ​រាជធានី​ភ្នំពេញ​រៀបចំ​នៅ​តម្រាយ​ខ្សែ​រត់ ដើម្បី​សម្រួល​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ទីតាំង​បូរី ប៉េង ហួត បឹង​ស្នោរ ដែលមាន​តម្រាយ​ផ្លូវ​ចំនួន​២​ខ្សែ​សំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​១ នៃ​ការបញ្ចេញ​រថយន្តក្រុង​សាធារណៈ ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ចេញពី​ចំណត​គោលដៅ​វត្តភ្នំ​តាមតម្រាយ​ផ្លូវ​ឆ្ពោះទៅកាន់​ចំណត សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ ដែលមាន​ទីតាំង​នៅក្នុង​មូលដ្ឋាន​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី ១៦ ខែ​កុ​ម្ភៈ ឆ្នាំ២០២៤។

លោក កែវ ចាន់ណា​រិ​ទ្ធ អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន បញ្ជាក់​ថា ​ដោយ​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការ​ដឹក​ផ្ទាល់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​អោយ​រថយន្តក្រុង​សាធារណៈ​រាជធានី​ភ្នំពេញ​រៀបចំ​នៅ​តម្រាយ​ខ្សែ​រត់​ដើម្បី​សម្រួល​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ទីតាំង​បូរី ប៉េង ហួត បឹង​ស្នោ​អាច​ទទួល​បាន​នៅ​សេវា​រថយន្តក្រុង​សាធារណៈ​រាជធានី​ភ្នំពេញ​នេះ​ធ្វើដំណើរ​បាន ហើយ​ក្នុង​នោះ​ដែល​អាជ្ញាធរ​បាន​ប្រើប្រាស់​តម្រាយ​ផ្លូវ​ចំនួន​២​ខ្សែ​សំខាន់ៗ ដោយ​ខ្សែ​ទី​១​ត​ភ្ជាប់​ពី​តំបន់​ផ្លូវជាតិ​លេខ​១​ចូល​តំបន់​បូរី​ប៉េង​ហួត ឆ្លងកាត់​ចូលទៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ រួច​ត្រឡប់​ទៅវិញ ប្រើប្រាស់​ផ្លូវ​តំណរ​ភ្ជាប់​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កោះនរា​និង​កោះ​ពេជ្រ ឆ្ពោះទៅកាន់​ផ្លូវ​ព្រះមុនីវង្ស​រហូត​ឈានទៅ​ចំណត​ចុងក្រោយ​ម្តុំ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វត្តភ្នំ ចំណែក​ខ្សែ​ទី​២ ត​ភ្ជាប់​ពី​ចំណត​រថយន្តក្រុង គួច​កាណុង តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​រហូតដល់​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​និង​កោះនរា ឆ្លង​ចូល​តាមផ្លូវ​ក្នុង​បូរី​ប៉េង ហួត បឹង​ស្នោ​ឈាន​ទៅ​កាន់​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ​វិញ ហើយ​សម្រាប់​ការប្រើប្រាស់​រថយន្តក្រុង​មាន​ពីរ​វេន ដោយ​វេន​ទី​១​ចាប់ផ្តើម​ម៉ោង​៥​កន្លះ​ព្រឹក​ក្នុង​រយៈ​១៥​នាទី​ ចេញ​រថយន្ត​១​គ្រឿង និង​វេន​ទី​២​ពី​ថ្ងៃ​រសៀល​រហូតដល់​៨​កន្លះ​យប់​។

លោក​បាន​បញ្ជាក់​បន្ថែម​តម្រាយ​ផ្លូវ​២​ខ្សែ​ខាងលើ​នេះ ​គឺ​អាច​សម្រួល​ច្រើន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជាពិសេស​សិស្ស​និស្សិត​ដែល​សិក្សា​នៅក្នុង​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​អាច​ប្រើ​រថយន្តក្រុង​សាធារណៈ​។

ជាមួយ​នោះដែរ លោក​សាស្ត្រាចារ្យ ហោ ប៉េង សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​សម្ដែង​នៅ​ក្តី​រីករាយ​សប្បាយចិត្ត​និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានប្រកាស​បើក​នៅ​តម្រាយ​ផ្លូវ​រថយន្តក្រុង​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ​ជា​ក៏ដូចជា​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ​ដែលមាន​សាស្ត្រ​ចា​រ្យ សិស្ស​និស្សិត មក​រៀនមាន​សេវា​ពេញលេញ​និង​អរគុណ​ដល់​សម្តេច​ធិបតី​ដែល​បាន​យក​ទុកដាក់​ដល់​យុវជន និស្សិត សាស្ត្រ​ចា​រ្យ​លោកគ្រូ អ្នកគ្រូ​បុគ្គលិក ក៏​ដូច​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាមតម្រាយ​ផ្លូវ​ទាំងនេះ​បាន​។

និស្សិត​ដែល​សិក្សា​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​សម្ដែង​ក្តី​រីករាយ​ជាខ្លាំង​ហើ​យ​បាន​លើកថា ​កន្លងមក​ពេល​ធ្វើ​ដំណើរ​ទៅ​សាលា​ម្តងៗ​ពួកគេ​មានការ​លំបាក​ខ្លាច​តែ​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ហើយ​ចំណាយ​ថវិកា​និង​ពេលវេលា​ច្រើ​ន ពេលនេះ​ក្រោយ​សម្តេច​មហា​ធិបតី​ផ្តល់នៅ​សេវា​រថយន្តក្រុង​សាធារណៈ​ធ្វើ​ដំណើរ​មកដល់​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ ពិត​ជួយ​សម្រួល​ច្រើន​ណាស់​ដល់​ពួកគាត់ ដោយសារ​ជិះ​រថយន្តក្រុង​មិន​អស់​ប្រាក់ ហើយ​មាន​សុវត្ថិភាព​និង​អាច​មាន​ពេល​អាន​សៀវភៅ​រំលឹក​មេរៀន​នៅក្នុង​រថយន្ត​ពេល​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​បាន ពួកគេ​ពិតជា​មានចិត្ត​សោ​មន​រីករាយ​យ៉ាង​ខ្លាំង​និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​មហា​វរ​ធិបតី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម