Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តា៖ វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណមែន តែវានៅមានតម្លៃខ្ពស់ក្នុងការចូលរួមដើរតួនាទីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ

បានផុស

នៅ

វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណមែនតែវានៅតែមានតម្លៃខ្ពស់ក្នុងការចូលរួមដើរតួនាទីផ្សព្វផ្សាយជូន ដល់ប្រជាពលរដ្ឋ ហើយថែមទាំងបានចែកចាយក្នុងការផ្តល់ព័ត៌មាន គ្រប់ទីកន្លែងទាំងអស់។ យើងមានតែវិទ្យុមួយក្នុងផ្ទះវាប្រៀបជាយើងមានអ្វីមួយក្នុងដៃ ក្នុងនោះរាប់ទាំងចម្រៀង ព័ត៌មាននិងអ្វីៗគ្រប់បែបយ៉ាងដ៏សម្បូរបែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការថ្លែងបញ្ជាក់របស់ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីប្រារព្ធទិវាវិទ្យុពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “មួយសតវត្សរ៍នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន កម្សាន្ត និងអប់រំ” (Radio: A Century of Information, Entertaining and Education) នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្ដីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្រ្តា បានថ្លែងថា ទោះក្នុងតម្លៃណាក៏ដោយវិទ្យុក៏នៅដើរតួនាយ៉ាងសំខាន់ ទោះបីប្រទេសរីកចម្រើនក៏ដោយក៏ចាំបាច់ត្រូវការវិទ្យុដើម្បីផ្សព្វផ្សាយផងដែរ។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ «អ្វីដែលក្រសួងព័ត៌មានគិតគូរបន្ថែមទៀតគឺវិទ្យុបណ្តាញ ដែលជាការពង្រាយកម្លាំងថ្ពក់គ្នាទៅវិញទៅមក។ ខ្ញុំកំពុងឱ្យថ្នាក់ដឹកនាំវិទ្យុសិក្សាអំពីជម្រើសដើម្បីយើងបង្កើត។ អ្វីដែលជាដំណើរការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ ទំនើបរបស់យើង ក្នុងនោះ ពលរដ្ឋគាត់ចូលចិត្តស្តាប់វិទ្យុណាស់ តែយើងត្រូវធានាថាបើទោះបីប្រជាពលរដ្ឋគាត់មានជម្រើសផ្សេងក៏ដោយ រដ្ឋត្រូវតែមានភាពចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យគាត់ដែរ»។

លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ទៀតថា បើតាមការកំណត់របស់អង្គការសហប្រជាតិបានបញ្ជាក់ថាវិទ្យុត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៦ ប៉ុន្តែតាមពិតទៅវិទ្យុផ្សាយសំឡេងនេះវាបានកើតឡើងតាំងតែពីចុងសតវត្សរ៍ទី១៩ ពោលគឺអំឡុងឆ្នាំ១៨៨០ជាង។ បើគិតជាឆ្នាំ គឺវិទ្យុមានវត្តមាន១០០ឆ្នាំ មកហើយដែលមានវត្តមានវិទ្យុលើពិភពលោក ហើយបានផ្តល់ព័ត៌មានដល់មហាជន។ ដោយឡែក នៅកម្ពុជាវិទ្យុ ត្រូវបានគេកំណត់កើតឡើងនៅអំឡុងខែឧសភា ឆ្នាំ១៩៤៧ ពោលគឺស្ថិតនៅក្នុងរបបអាណានិគមបារាំង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី​ ក៏បានលើកឡើងពីបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយត្រូវបានបែងចែកជាពីរប្រភេទ គឺប្រភេទបុរាណ និងប្រភេទទំនើប។ សម្រាប់ប្រភេទបុរាណគឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងសារទូរលេខជាដើម។ លោករដ្ឋមន្រ្ដីបានបន្ថែមថា បច្ចុប្បន្នពលរដ្ឋភាគច្រើនបានយកព័ត៌មានតាមបែបលក្ខណៈទំនើបវិញក្នុងនោះសំដៅដូចជាហ្វេសប៊ុក តិកតុក យូធូប ជាដើម។

លោករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានដល់មហាជន។ ទាំងនេះផ្តើមចេញពីការផ្សព្វផ្សាយដោយប្រព័ន្ធផ្សាយទំនើបមួយចំនួនមិនបានផ្តល់ការជឿជាក់ដល់សំណាក់មហាជន ឬយកជាការបាននោះ»។ លោករដ្ឋមន្រ្តីក៏បានឱ្យដឹងទៀតថា ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មីដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើពុំនោះនឹងជួបនូវការបិទទ្វារ ឬប្រឈមនឹងគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម