Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់ ដែលបំផ្លាញមុខមាត់កម្ពុជា

បានផុស

នៅ

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ នេះ បានប្រកាសគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូបំផ្លាញកិត្តិយសខេត្តព្រះសីហនុ របស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ១៥ ខែកុម្ភៈ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់ ឈ្មោះ CHEN NENG CHUAN អាយុ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ក្រោយពេលដែលពួកគេចូលមកកម្ពុជាដើម្បីផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាព​ពាក់ព័ន្ធ នឹងការជួញ​ដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។

សម្រាប់ឯកឧត្តម ហ៊ុន ម៉ានី ចំណាត់ការរបស់តុលាការខេត្តព្រះសីហនុនេះ ជាសារព្រមានមួយទៅកាន់ជនបរទេសឱ្យបានដឹងថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបបំផ្លាញមុខមាត់ កេរ្តិ៍ឈ្មោះបានឡើយ ទោះប្រព្រឹត្តក្នុងពេលវេលាបច្ចុប្បន្ន ឬទៅថ្ងៃអនាគតក៏ដោយ។

បើតាម ឯកឧត្តម ហ៊ុន ម៉ានី ទង្វើរបស់ជនជាតិចិនតៃវ៉ាន់២នាក់នេះ គឺជាការមូលបង្កាច់ខុសស្ថានភាពជាក់ស្ដែងនៅកម្ពុជាដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់កម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។

ក្រៅតែពីការគាំទ្រចំណោះចំណាត់ការរបស់តុលាការ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់ក្ដីសង្ឃឹមថា នឹងមិនមានអំពើបែបនេះ កើតឡើងសារជាថ្មីម្តងទៀតនៅលើទឹកដីកម្ពុជានោះទេ។

ជាចុងក្រោយ ឯកឧត្តម ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរត្រូវចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិកម្ពុជា៕

ដោយ÷ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម