ព័ត៌មានជាតិ
យកផ្លូវសាធារណៈធ្វើជាកន្លែងចិញ្ចឹមមាន់ជល់ត្រូវអាជ្ញាធរចុះណែនាំ
អាជ្ញាធរសង្កាត់ច្បារអំពៅទី២កាលពីថ្ងៃទី១៧ ខែកុម្ភៈនេះ បានចុះណែនាំបងប្អូនប្រជាពលរដ្ឋរស់នៅភូមិដើមស្លែងឲ្យបញ្ឈប់យកមាន់ដាក់ក្នុងទ្រុងមកដាក់លើផ្លូវសាធារណៈបង្កឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើជារៀងរាល់ថ្ងៃ។
យោងតាមប្រសាសន៍លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីថា កន្លងមកលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ពីសកម្មភាពម្ចាស់មាន់យកមាន់ជល់របស់ខ្លួនមកក្រុងក្នុងទ្រុងដាក់លើផ្លូវសាធារណៈ បង្កឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ។ ចំណែកម្ចាស់មាន់ជល់មិនស្តាប់តាមការសំណូមពរអ្នកដំណើរឡើយ គឺនៅបន្តដាក់មាន់លើផ្លូវទើបលោកចៅសង្កាត់ចុះទៅពិនិត្យដល់ទីតាំងចិញ្ចឹមមាន់នេះដោយផ្ទាល់។

លោកយ៉ិន វុធ បន្តថា ពេលទៅដល់ គឺពិតជាមានដាក់សត្វមាន់ចិញ្ចឹមក្នុងទ្រុងពិតប្រាកដមែន។ហើយក្នុងនោះលោកចៅសង្កាត់បានធ្វើការណែនាំ និងបញ្ឈប់ឲ្យយកមាន់មកដាក់ចិញ្ចឹមលើផ្លូវប៉ះពាល់ដល់ការធ្វើដំណើរ។ ម្យ៉ាងទៀតអាជ្ញាធរបានសាងសង់ផ្លូវគឺសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ពុំមែនសម្រាប់ដាក់កន្លែងចិញ្ចឹមមាន់នោះទេ។
លោកចៅសង្កាត់ក៏បានសុំការអភ័យទោសពីប្រជាពលរដ្ឋខណៈដែលលោកពុំបានដឹងពីសកម្មភាពយកមាន់មកចិញ្ចឹមដាក់លើផ្លូវបែបនេះ។ ហើយក៏ពុំអាចមានជាលើកទី២នោះដែរ៕
អត្ថបទ ៖ នរា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត