Connect with us

ព័ត៌មានជាតិ

សមាគមយុវជនខ្មែរមហានគរ ថ្កោលទោសចំពោះគណបក្សដែលគំរាមកំហែងដល់អង្គបោះឆ្នោតព្រឹទ្ធសភា

បានផុស

នៅ

សមាគមយុវជនខ្មែរមហានគរ និងក្រុមយុវជនសង្គមស៊ីវិល បានប្រកាសថ្កោលទោសចំពោះគណបក្សនយោបាយដែលគំរាមកំហែងដល់អង្គបោះឆ្នោតព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកប្រកាសថ្កោលទោសនេះ គឺបន្ទាប់ពីសមាគមយុវជនខ្មែរមហានគរ និងក្រុមយុវជនសង្គមស៊ីវិល បានតាម ដានអំពីស្ថានការក្នុងការឃោសនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ យ៉ាងយកចិត្តទុកដាក់។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមយុវជនខ្មែរមហានគរ និងក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ក្នុងនាមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការកោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរ​ការឃោសនាបោះឆ្នោត និងសម្របសម្រួល ដើម្បីធានាថាការបោះឆ្នោតព្រឹសភានីតិកាលទី៥ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ប៉ុន្តែ ជាអកុសលម្តងហើយម្តងទៀត មានគណបក្សនយោបាយមួយ ដែលមិនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធ​សភា​​សម្រាប់អាណត្តិនេះ បាននិងកំពុងធ្វើសកម្មភាពញុះញង់ដល់សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោត​ទៅវិញ​។ សមាគមយុវជនខ្មែរមហានគរ និងក្រុមយុវជនសង្គមស៊ីវិល ថា ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត បង្គាប់បញ្ជាឲ្យបោះឆ្នោត ជូនគណបក្សនេះ ឬគណបក្សនោះ សបញ្ជាក់ថា ជាការំលោភលើសិទ្ធក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការ​បោះឆ្នោត ជាដើម។

ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណបក្សនេះជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែល​ធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព្រមទាំងលិខិតបទ​ដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។ 

ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិ អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យ ជាដាច់ខាត។ ជាមួយគ្នានេះ ក្រុមយុវជននេះ បានប្រកាសគាំទ្រដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាត់វិធានការចំពោះគណបក្សនយោបាយ ឬបុគ្គលជ្រុលនិយមទាំងអស់នោះ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែល​ប្រព្រឹត្តទៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាមុខនេះ ប្រព្រឹត្តដោយរលូន សេរីភាព រក្សាការសម្ងាត់ និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម