ព័ត៌មានជាតិ
ក្រុមហ៊ុនលក់គ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋានអន្តរជាតិ Global House Cambodia សម្ពោធសាខាទី២ ក្រោយទទួលបានសន្ទុះគាំទ្រខ្លាំងនៅកម្ពុជា
ក្រុមហ៊ុនលក់គ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋានអន្តរជាតិឈានមុខគេ គ្លូប៊ល ហៅស៍ ខេមបូឌា (Global House Cambodia) ដែលមានទំនិញដ៏សម្បូរបែបរហូតដល់ទៅរាប់លានមុខ បានសម្ពោធសាខាទី២ របស់ខ្លួននៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាខេត្តជង្រុកស្រូវដ៏ធំបំផុតមួយរបស់កម្ពុជា កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ កន្លងទៅ ក្នុងគោលបំណងផ្តល់ជម្រើសផលិតផលកាន់តែច្រើន ភាពងាយស្រួល និងបទពិសោធន៍ដ៏អស្ចារ្យទៅកាន់អតិថិជន បន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លា និងឈរជើងយ៉ាងរឹងមាំនៅទីផ្សារកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/185A0589-1024x683.jpg)
កម្មវិធីសម្ពោធដាក់ឱ្យដំណើរការសាខាទី២ ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៃក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា លោក អភិសិដ្ឋ រុជិកៀតកាំចន (Apisit Rujikeatkamjorn) ប្រធានអគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុននេះ ដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
នៅក្នុងកម្មវិធីសម្ពោធសាខាទី២ នេះ ក៏មានការសម្តែងរបាំជូនពរ និងការចាក់បញ្ចាំងវីដេអូខ្លីស្ដីអំពីក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/185A0420-1024x683.jpg)
ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងក្នុងពិធីនេះថា “ ដើម្បីរក្សាបានអតិថិជនរបស់ខ្លួន ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា មានគោលការណ៍ប្រកាន់ខ្ជាប់នូវប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាពដើម្បីបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា។ គោលការណ៍នេះបានធ្វើឱ្យអតិថិជនមានទំនុកចិត្តខ្ពស់លើគុណភាពទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនដែលជាកត្តាកំណត់ជោគជ័យនៃអាជីវកម្ម។ ជោគជ័យរបស់ក្រុមហ៊ុន គឺជាជោគជ័យរបស់អតិថិជន ក៏ដូចជាជោគជ័យរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជោគជ័យនេះក៏មិនអាចកាត់ផ្តាច់បានឡើយពីការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ និងអំណោយផលយ៉ាងល្អបំផុតដល់ការវិនិយោគ។ ក្នុងន័យនេះ ក្រុមហ៊ុន LYP Group តែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបោះទុនវិនិយោគដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ វត្តមានរបស់ គ្លូប៊ល ហៅស៍ ខេមបូឌា សាខាទី២ ក្នុងខេត្តបាត់ដំបងនេះ គឺជាឧទាហរណ៍ស្រាប់”។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/185A0344-1024x683.jpg)
ទន្ទឹមនឹងនេះដែរ លោក អភិសិដ្ឋ រុជិកៀតកាំចន (Apisit Rujikeatkamjorn) ប្រធានអគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា បានថ្លែងក្នុងពិធីនេះដែរថា “គ្លូប៊ល ហៅស៍ (Global House) គឺជាក្រុមហ៊ុនថៃដំបូងគេបង្អស់ដែលនាំយកគំនិតច្នៃប្រឌិតប្រព័ន្ធពាណិជ្ជកម្មទំនើបបែប (Modern Trade) មកប្រើប្រាស់ជាមួយហាងផ្គត់ផ្គង់គ្រឿងសំណង់បែបពីមុន ដោយផ្លាស់ប្តូរមកជាឃ្លាំងលក់ទំនិញ ឬហៅបានថា Warehouse Store ដែលមានផ្គត់ផ្គង់ទំនិញគ្រឿងសំណង់ ស៊ីម៉ងត៍ ក្បឿងដំបូល ដែកសរសៃ ដែកទីប សម្ភារៈបន្ទប់ទឹក ការ៉ូ អំពូលភ្លើង ឧបករណ៍អគ្គិសនី សម្ភារៈអគ្គិសនី ទុយោ ម៉ាស៊ីនបូមទឹក ទ្វារបង្អួច និងឧបករណ៍ជាង រួមទាំងផលិតផលតុបតែងគេហដ្ឋាន ដែលមានទំនិញរាប់លានមុខនៅក្នុងកន្លែងតែមួយ ដើម្បីសម្រួលដល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសទំនិញ”។
លោក បានបន្ថែមទៀតថា “លើសពីនេះ ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា សាខាខេត្តបាត់ដំបង បាននាំយកប្រព័ន្ធ Automated Storage and Retrieval System ឬអាចហៅបានថា ជាប្រព័ន្ធ ASRS មកប្រើប្រាស់ដែលជាប្រព័ន្ធរៀបចំឃ្លាំងស្តុកទំនិញដោយស្វ័យប្រវត្តិ ដោយគ្រប់គ្រងដោយប្រព័ន្ធ Computer គ្រប់បែបយ៉ាងដែលឧបករណ៍ នេះ ចាត់ចែងរៀបចំទំនិញបានយ៉ាងលឿន ឆាប់រហ័ស ច្បាស់លាស់។ ចំណុចពិសេសនៃប្រព័ន្ធ ASRS គឺការផ្ទុកទំនិញបែបជាជួរបញ្ឈរ ជួយក្នុងការចាត់ចែងទីធ្លាសម្រាប់ស្តុកទុកទំនិញក្នុងឃ្លាំង និងកាត់បន្ថយពេលវេលាធ្វើការ ថែមទាំងអាចចែកចាយទំនិញដល់អតិថិជនបានលឿនជាងមុន”។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/185A0814-1024x683.jpg)
លោក បានបញ្ជាក់ថា ក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា) ខូ អិលធីឌី (Global House (Cambodia) Co., LTD) បានតម្កល់ប្រាក់ដើមទុន ដើម្បីចុះបញ្ជីចំនួនជាទឹកប្រាក់ 20 លានដុល្លារអាមេរិក ដែលមានក្រុមហ៊ុន សាយ៉ាម គ្លូប៊ល ហៅស៍ ចំកាត់ (SIAM GLOBAL HOUSE) ភាគីខាងថៃ ជាអ្នកកាន់កាប់ភាគហ៊ុនចំនួន 55% និងភាគីកម្ពុជា ដែលមានក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកកាន់កាប់ភាគហ៊ុនចំនួន 45%។
គ្លូប៊ល ហៅស៍ (Global House) បានទទួលការជឿទុកចិត្តពីអតិថិជនទូទាំងប្រទេសថៃ អស់រយៈពេលជាង 26ឆ្នាំ និងបើកបានដំណើរការជាង 84សាខា។
សូមបញ្ជាក់ថា ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា បានឈានជើងចូលទីផ្សារកម្ពុជា ដំបូងតាមរយៈការបើកសម្ពោធសាខាទី១ របស់ខ្លួននៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៨ ពោលគឺ៦ឆ្នាំមុននេះ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/185A0674-1024x683.jpg)
(អត្ថបទពាណិជ្ជកម្ម)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច