ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យទីតាំងស្ពានឆ្លងទន្លេនៅព្រែកប្រា មុនបើកការដ្ឋានសាងសង់នៅថ្ងៃស្អែក
នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យទីតាំងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដែលនឹងត្រៀមបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ស្ពានដែលប្រកាសសាងសង់នេះមានប្រវែង ៨៤៥,៧០ម៉ែត្រ រួមទាំងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ តភ្ជាប់ពីសង្កាត់ចាក់អង្រែក្រោមនៃខណ្ឌមានជ័យ ទៅកាន់សង្កាត់ព្រែកប្រានៃខណ្ឌច្បារអំពៅ។ តាមរយៈសមិទ្ធផលស្ពានព្រែកប្រា-ចាក់អង្រែក្រោមដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះ នឹងក្លាយជាស្ពានឆ្លងកាត់ទន្លេទី ៨ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។




បច្ចុប្បន្ននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេចំនួន ៧ ដែលបានដាក់ឲ្យដំណើរការប្រើប្រាស់រួមមាន៖
១. ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ
២. ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ
៣. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី១)
៤. ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី២)
៥. ស្ពានព្រែកព្នៅ មហាវិថីឈ្នះ ឈ្នះ
៦. ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ប្ញស្សីកែវ
៧. ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


