Connect with us

ព័ត៌មានជាតិ

ហង់ជួន ណារ៉ុន ណែនាំអនុវត្តកម្មវិធីផ្ដល់ប្រឹក្សាការសិក្សា និងទីផ្សារការងារតាមប្រព័ន្ធអេឡិចត្រូនិក

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តកម្មវិធីត្រីវិស័យនៅតាមគ្រឹះស្ថានមធ្យមសិក្សា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ហង់ជួន ណារ៉ុន លើកឡើងថា កម្មវិធីផ្ដល់ប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិកដែលមានឈ្មោះថា “ត្រីវិស័យ” (TreyVisay) ក្នុងគោលបំណងឱ្យសិស្សស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈមុខរបរ និងឈ្វេងយល់អំពីព័ត៌មានគ្រឹះស្ថានសិក្សា និងទីផ្សារការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ដើម្បីឱ្យសិស្សអនុវត្តកម្មវិធី “ត្រីវិស័យ” នៅតាមគ្រឹះស្ថានសិក្សាប្រកបដោយប្រសិទ្ធិភាព សូមមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្តទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រឹះស្ថានសិក្សាថ្នាក់ក្រោមឱវាទដើម្បីសិស្សានុសិស្សចូលប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ប្រកបដោយប្រសិទ្ធភាព។ ត្រូវណែនាំគ្រឹះស្ថានមធ្យមសិក្សាក្រោមឱវាទរៀបចំផែនការអនុវត្តកម្មវិធី “ត្រីវិស័យ” ឱ្យបានគ្រប់កម្រិតថ្នាក់ និងត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗជាមួយគ្រឹះស្ថានសិក្សាក្នុងការប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកៀរគរធនធាន និងដៃគូសហការដើម្បីគាំទ្រដំណើរការការអនុវត្តកម្មវិធីត្រី “វិស័យ” ឱ្យមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្តការណែនាំដល់គ្រឹះស្ថានសិក្សា គឺត្រូវរៀបចំផែនការណែនាំការអនុវត្តកម្មវិធី “ត្រីវិស័យ” ដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ ត្រូវចាត់តាំងឱ្យមានអ្នកទទួលខុសត្រូវក្នុងការណែនាំ និងប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ដល់សិស្ស និងត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងការប្រើប្រាស់កម្មវិធីត្រីវិស័យដោយស្មារតីទទួលខុសត្រូវខ្ពស់ព្រមទាំងត្រូវកៀរគរធនធានដៃគូសហការដើម្បីគាំទ្រដំណើរការអនុវត្តកម្មវិធី “ត្រីវិស័យ” ឱ្យមានប្រសិទ្ធភាព។

លោក ហង់ជួន ណារ៉ុន​ បានបន្ថែមការណែនាំទៅដល់គ្រូទទួលបន្ទុកអនុវត្តកម្មវិធីត្រីវិស័យ គឺត្រូវរៀបចំផែនការប្រចាំឆ្នាំស្ដីពីការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ដល់សិស្សគ្រប់កម្រិតថ្នាក់ ត្រូវអនុវត្តផ្សព្វផ្សាយនិងណែនាំការប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ត្រូវសម្របសម្រួលក្នុងការដំណើរការប្រើប្រាស់កម្មវិធី “ត្រីវិស័យ” ដល់សិស្ស ណែនាំសិស្សអំពីរបៀបដំឡើងកម្មវិធីត្រី “វិស័យ” ក្នុងទូរសព្ទឆ្លាតវៃ ឬកុំព្យូទ័របន្ទះ (Tablet) ពីក្នុង App Store ឬ Play Store។ ណែនាំរបៀបប្រើប្រាស់លម្អិតកម្មវិធីត្រីវិស័យ។

គួរបញ្ជាក់ថា កម្មវិធីផ្ដល់ប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិកដែលមានឈ្មោះថា “ត្រីវិស័យ” (TreyVisay) ត្រូវបានសហការបង្កើតដោយ ក្រសួងអប់រំ ជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) ក្នុងគោលបំណងឱ្យសិស្សស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈមុខរបរ និងឈ្វេងយល់អំពីព័ត៌មានគ្រឹះស្ថានសិក្សា និងទីផ្សារការងារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម