Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ៖ អនុសាសន៍សម្តេចធិបតីឲ្យក្រសួងការងារពង្រឹង និងពង្រីកវិសាលភាព ប.ស.ស ជារឿងដ៏មានសារសំខាន់បំផុត

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារកាលពីថ្ងៃទី៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានារបស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបានយ៉ាងជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អនុសាសន៍ណែនាំចំណុចទី១២ របស់សម្តេចធិបតី ឱ្យក្រសួងការងារត្រូវបន្តពង្រីកវិសាលភាព និងពង្រឹងរបបសន្តិសុខសង្គម តាមរយៈការពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការការងារ របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស), ការពិនិត្យការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមដល់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃទៀត និងការជំរុញការពិភាក្សា និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរទិន្នន័យសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្តៅអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ។

ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម-នយោបាយនៅកម្ពុជាបានបញ្ជាក់ថា ជាអនុសាសន៍ណែនាំដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះកន្លងមកពលរដ្ឋទាំងនេះមិនទាន់យន្តការគាំពារសង្គមណាមួយសម្រាប់ពួកគាត់នោះទេ។

តែយ៉ាងណាសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយដែលអាចឱ្យពលរដ្ឋធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានសេវាថែទាំសុខភាព របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដែលការណ៍នេះជារឿងគួរឱ្យសាទរខ្លាំងណាស់។

លោកបណ្ឌិត គិន ភា បានបន្ថែមទៀតថា សម្រាប់របបសន្តិសុខសង្គមនេះ គឺមានអត្ថប្រយោជន៍ដល់មហាសាលសម្រាប់ប្រជាពលរដ្ឋ ហើយប្រសិនបើមានការពង្រីកវិសាលភាពកាន់តែទូលំទូលាយថែមទៀតនោះ លោកគិតថា នេះគឺជាការជួយជាក់ស្តែងចំពោះពលរដ្ឋពីសំណាក់រដ្ឋាភិបាល។

លោកបណ្ឌិតបញ្ជាក់ទៀតថា យ៉ាងដើម្បីសម្រេចនូវអនុសាសន៍ណែនាំរបស់សម្តេចធិបតី គឺចាំបាច់ត្រូវមានក្របខ័ណ្ឌ​គោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗទៀត ដើម្បីជាធាតុចូលធ្វើយ៉ាងណាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។

លោកបណ្ឌិត គិន ភា ជឿជាក់ថា នៅពេលអនាគត របបសន្តិសុខសង្គមនេះនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម