ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងមិនមានការថយចុះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ មិនមានការចុះថយនោះទេ ហើយរាជរដ្ឋាភិបាល ក៏មិនមានគោលការណ៍កំណត់ប្រជាជនប៉ុន្មាន ដែលរស់នៅរាជធានីភ្នំពេញនោះដែរ។ ការណ៍នេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត គឺជារឿងចាំបាច់។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងមិនមានការថយចុះនោះទេ ហើយរាជរដ្ឋាភិបាល ក៏គ្មានផែនការកំណត់ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញចំនួនប៉ុន្មានដែរ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ឥឡូវកន្លែងនេះ ក៏ដូចគ្នា បើសិនជាបើកតភ្ជាប់កាន់តែល្អទៀត ខ្ញុំគិតថា ជាតម្រូវការ ព្រោះប្រជាជនក្រុងភ្នំពេញអត់ថយទេ អត់មានថយទេ លើកលែងតែមានសង្រ្គាម ត្រូវជម្លៀសចេញ អត់មានថយទេ ហើយរាជរដ្ឋាភិបាល ក៏គ្មានផែនការកំណត់មិនឲ្យប្រជាពលរដ្ឋភ្នំពេញ លើសពីប៉ុន្មាននាក់ដែរទេ»។
ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មិនមានការថយចុះនោះទេ ពោលគឺមានតែកើនឡើង។ ដូច្នេះហើយ ត្រូវបន្តរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ