ព័ត៌មានជាតិ
កម្ពុជា កំពុងសិក្សា ស្ពានវែងជាងគេ ប្រវែងជាង ៣គីឡូម៉ែត្រ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជា កំពុងសិក្សាសាងសង់ស្ពាន ៣ទៀតបន្ថែម ក្នុងនោះនឹងមាន ស្ពានវែងជាងគេ ប្រវែងជាង ៣គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ពិធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមួយខ្សែទៀត នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី មានប្រសាសន៍ថា ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ជាកត្តាសំខាន់ទី២ បន្ទាប់ពីមនុស្ស ខណៈប្រទេសរឹងមាំ គឺត្រូវការមានមនុស្សដែលមានសុខភាពល្អ ចំណេះដឹងល្អ ដើម្បីអភិវឌ្ឍប្រទេស។ ទន្ទឹមពេល កម្ពុជាមានកំណើនស្ពានជាបន្តបន្ទាប់ កម្ពុជាក៏កំពុងសិក្សាសាងសង់ស្ពានបន្ថែម ក្នុងនោះ មានស្ពានវែងជាងគេក្នុងប្រទេសផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ការសាងសង់ស្ពានរយៈពេលជាង ៤០ឆ្នាំនេះ ខ្ញុំរាប់ម្សិលមិញពីក្រោយឆ្នាំ៧៩ (១៩៧៩) មក ទន្លេទាំង៤ ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប ទន្លេបាសាក់ យើងមានស្ពានតែ ១កន្លះទេ គឺស្ពានមុនីវង្សចាស់មួយ និងស្ពានជ្រោយចង្វា សល់តែ មួយកំណាត់។ ឥឡូវខ្ញុំឱ្យរាប់ពីម្សិលមិញ គ្រាន់តែស្ពានធំៗ ឆ្លងកាត់ទន្លេមានដល់២៥ មាន ១៩ដែលធ្វើរួច ៣កំពុងធ្វើ ហើយ ៣ទៀតកំពុងសិក្សា។
ឥឡូវយើងកំពុងសិក្សាធ្វើស្ពានបន្ថែមទៀត! ឥឡូវស្ពានពីផ្សារចាស់ទៅអរិយក្សត្រ ស្ពានកំពុងសិក្សា ស្ពានអាធំជាងគេ អាវែងជាងគេ នៅកំពង់ឆ្នាំង ផ្លូវ៥០សេ បើស្ពានហ្នឹងធ្វើហើយ ៣ គីឡូម៉ែត្រជាង”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នអ្នកព្រែកឯង បើចង់ឆ្លងមកចាក់អង្រែក្រោម ត្រូវទៅស្ពានមុនីវង្ស ឬស្ពានព្រែកសម្រោង។ បើអ្នកកំពង់ឆ្នាំង ចង់ទៅកំពង់ធំ បើមិនមកព្រែកក្ដាមទេ ក៏វាងឡើងទៅដល់សៀមរាប ឬក៏ឆ្លងស្រឡាង តែបើអាកាសធាតុមិនល្អ ក៏ពិបាកឆ្លង។
សម្ដេចធិបតី មានប្រសាសន៍បន្តថា៖ “សួរថា ការអភិវឌ្ឍនេះចប់នៅ? មិនទាន់ចប់ទេ! ឥឡូវមិនត្រឹមតែធ្វើស្ពានលើទឹកទេ យើងធ្វើស្ពានលើដី ស្ពានអាកាសច្រើនណាស់នៅភ្នំពេញ ហើយថ្ងៃអនាគតមិនមែនត្រឹមតែស្ពានមួយកំណាត់ហ្នឹងទេ ប្រហែលជាយើងនឹងធ្វើស្ពានខ្សែក្រវ៉ាត់ក្រុង។ ស្ពាន ផ្លូវ មិនត្រឹមជាតែជាកត្តាជំរុញសេដ្ឋកិច្ចទេ តែជាកត្តាឆ្លុះបញ្ជាំងការអភិវឌ្ឍមូលដ្ឋាន”។

គួរបញ្ជាក់ថា ការកសាងផ្លូវ និងស្ពានបម្រើជាប្រយោជន៍ដល់ជាតិ និងប្រជាជន គឺជាគោលនយោបាយដ៏ចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំមកម្ល៉េះ។ បន្តមកដល់អ្នកដឹកនាំឈាមថ្មីសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តយកនូវគោលនយោបាយនេះផងដែរ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាគម្រោងសាងសង់ស្ពានឆ្លងទន្លេលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមរយៈគម្រោងនេះបានបង្ហាញឱ្យឃើញច្បាស់ពីនិរន្តរភាព នៃការកសាងជាតិរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ទោះបីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរយ៉ាងណាក្តី។

គួរឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងដំណើរការនាពេលបច្ចុប្បន្នមានចំនួន៧ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី១), ស្ពានព្រែកព្នៅ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី២), ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងទន្លេសាប ប្ញស្សីកែវ និងស្ពានបេតុងខ្សែកាប្លិ៍ តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?