Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ព្រមានចាត់វិធានការដាច់ណាត់ ចំពោះអ្នកផលិតមាតិការប៉ះពាល់កម្ពុជា

បានផុស

នៅ

ថ្លែងចេញពីវេទិកា បើកការដ្ឋានសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែក្រោមនៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់វិធានការដាច់ណាត់ ចំពោះអ្នកផលិតមាតិការប៉ះពាល់កម្ពុជា ដែលធ្វើឱ្យមានការយល់ច្រឡំ។

សម្ដេច ហ៊ុន ម៉ាណែតលើកឡើង បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបុរសជនជាតិចិនតៃវ៉ាន់ ២ នាក់ នៅខេត្តព្រះសីហនុ ដែលចូលមកកម្ពុជាថតវីដេអូប្រឌិតថាខ្លួនត្រូវគេចាប់ជំរិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនជាតិចិនតៃវ៉ាន់ ២ នាក់ដែលជាអ្នកលេងតិកតុក បានធ្វើដំណើរមកកម្ពុជា ហើយថតវីដេអូរប្រឌិតថា ខ្លួនត្រូវគេចាប់ជំរិត នៅខេត្តព្រះសីហនុ ហើយបង្ហោះតិកតុកឱ្យទស្សនិកជនគិតថា ខ្លួនត្រូវគេចាប់ជំរិត។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឱ្យមនុស្សរាប់សែន រាប់លាននាក់ ដែលមើលតិកតុកគាត់ថា ស្រុកខ្មែរអសុវត្ថិភាពដោយសារគាត់ចង់បាន View លក់ផលិតផលគាត់ តើនេះ ឬការស្រឡាញ់ មកប្រជាជនកម្ពុជា យើងមិនអនុញ្ញាតឱ្យអ្នកហ្នឹងធ្វើអញ្ចឹងទេ»។

សម្ដេច ហ៊ុន ម៉ាណែត បន្តថា៖ «ម្សិលម្ងៃ មានអ្នកសុំអន្តរគមន៍ប្រាប់ថា ក្មេងៗអាណិត ម្ដាយឈឺ គួរតែដោះលែងទៅ ខ្ញុំថាឱ្យតាមទូរស័ព្ទ បើម្ដាយឈឺគួរតែដាក់វាឱ្យយូរ បើម្ដាយឈឺ មិនគួរអកត្តញ្ញូ គួតែនៅតៃវ៉ាន់មើលម្ដាយឈឺ មិនគួរជិះកប៉ាល់ហោះមកបំផ្លាញស្រុកគេទេ»។

សម្ដេចបន្តថា បើអ្នកបំផ្លាញកម្ពុជាមិនឱ្យទេសចរមក ធ្វើឱ្យវេទនាពលរដ្ឋដែលអត់ចំណូល ខណៈទាំងពីរនាក់នេះ មានផែនការច្បាស់លាស់ណាស់មុនមកស្រុកខ្មែរ ដែលសម្ដេចអះអាងថា ជាជនអាត្មានិយម ធ្វើឱ្យគេយល់ច្រឡំលើកម្ពុជាថាជាប្រទេសដែលចាប់ជំរិត ធ្វើឱ្យទេសចរមិនហានចូលមក។

សម្ដេចធិបតីក៏រម្លឹក ករណីព័ត៌មានមិនពិតដែលកើតឡើងស្រដៀងគ្នានេះដែរ ដូចជា ការប្រឌិតព័ត៌មានថា មានករណីចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាមនៅខេត្តព្រះសីហនុ និងជនបរទេសចូលមកកម្ពុជាថា គេចាប់ដូរក្រលៀនជាដើម។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខិតខំកសាងប្រទេស បន្ទាប់ពីបញ្ចប់សង្គ្រាម ខំផ្សព្វផ្សាយថា ស្រុកខ្មែរគ្មានសង្គ្រាមទេ ស្រាប់តែអ្នកទាំងនោះចង់បាន View និងចង់បានលុយ មកថតផ្សព្វផ្សាយឱ្យគេយល់ច្រឡំលែងឱ្យគេហានមក ខណៈសម្ដេចព្រមានដល់អ្នកផ្សេងទៀត ដែលយកកម្ពុជា ធ្វើអាជីវកម្មដើម្បីបាន View៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ណែនាំ​ នាយក​សហគ្រាស, គ្រឹះស្ថាន​ និង​កម្មករនិយោជិត ឱ្យអនុវត្តន៍​វិធានការណ៍​សុខាភិបាល ដើម្បីកាត់បន្ថយ​ជំងឺមិនឆ្លង​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការ​ងារ ជំរុញ​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តព្រៃវែង ឱ្យ​បន្ត​រៀប​ចំការ​បណ្តុះបណ្តាល​ដើម្បី​ឆ្លើយតប​តម្រូវ​ការទីផ្សារការងារ

នយោបាយ១៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ សកម្មភាព​នាយករដ្ឋមន្រ្តីចុះមូលដ្ឋានញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំមានភាពប្រាកដប្រជានិយម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

តៃវ៉ាន់ថ្កោលទោសសមយុទ្ធ​យោធា​របស់ចិននៅក្បែរ​ឆ្នេររបស់​ខ្លួន​

ព័ត៌មានជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យសិទ្ធិរើសគ្រូនិងនាយកសាលាទៅកាន់មន្ទីរអប់រំខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម