ព័ត៌មានជាតិ
លោក ពៅ សុខ ៖ សៀវភៅ សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាមនៅកម្ពុជា នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ
លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆាប់ៗឆាងមុខនេះ លោកនឹងបញ្ចប់វណ្ណកម្មថ្មីមួយទៀត គឺសៀវភៅមានចំណងជើងថា (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាមនៅកម្ពុជា)។

លោក ពៅ សុខ មានប្រសាសន៍បន្តថា សៀវភៅនេះ គឺនិយាយតែពីសកម្មភាពស្វែងរកការចរចាសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ចន្លោះពីចុងឆ្នាំ ១៩៨៧ ដល់ចុងឆ្នាំ ១៩៩៨ ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកដោយចំហថា សង្រ្គាមនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយ វិថីសន្តិភាព និងការអភិវឌ្ឍ បានមានវត្តមាននៅកម្ពុជា។
លោក ពៅ សុខ បញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវរយៈពេលច្រើនឆ្នាំរួចមក លោកឃើញថា ទម្រាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស កម្ពុជាប្រែក្លាយពីប្រទេសដែលមានតំបន់ត្រួតត្រា ៤ មកជាព្រះរាជាណាចក្រមួយ ដែលមានព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ ដែនដីតែមួយ រដ្ឋបាលតែមួយ សម្តេចតេជោ ហ៊ុន សែន បានប្រថុយគ្រោះថ្នាក់ចំនួន ៤ ករណី ដែលទីមួយនៅពេលសម្តេច សម្រេចចិត្តបើកផ្លូវ និងស្វះស្វែងរកឲ្យមានការចរចា ឬជំនួបលើកទី ១ ហ៊ុន សែន-សីហនុ នៅហ្វ៊ែរអង់តាដឺន័រ ទី ២ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច ទី ៣ ការធ្វើកំណែទម្រង់ដីធ្លី ទី ៤ ការធ្វើកំណែទម្រង់របបនយោបាយ។
ក្នុងនោះ ការផ្លាស់ប្តូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជា (រដ្ឋកម្ពុជា) នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨៩ ការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការកែប្រែទង់ជាតិ និងភ្លេងជាតិជាដើម។
លោក ពៅ សុខ អះអាងថា ករណីទាំងនេះ សុទ្ធតែជាការប្រថុយគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចទាំងអស់។ ប៉ុន្តែ នៅពេលនោះសម្តេច ដែលស្ថិតនៅជាឯកឧត្តមនៅឡើយ តែងតែមានប្រសាសន៍ប្រាប់អ្នកកាសែតថា សម្តេចមិនខ្លាចនឹងលះបង់ឡើយ ឲ្យតែប្រជាជនកម្ពុជាបានសុខ ឲ្យតែប្រទេសកម្ពុជាមានសុខសន្តិភាព ឲ្យតែអាចបញ្ចប់ការបង្ហូរឈាមប្រជាជនកម្ពុជាបាន។
លោក ពៅ សុខ បានលើកឡើងទៀតថា តាមការអះអាងរបស់លោក ចម ប្រសិទ្ធ ដែលប្រាប់អ្នកកាសែតបរទេសនៅអំឡុងពេលនោះ គឺសម្តេចតេជោ ហ៊ុន សែន ត្រូវបានគេប៉ុនប៉ងធ្វើឃាតជាច្រើនលើក តែមិនបានសម្រេច ហើយសម្តេចកម្រនឹងពាក់អាវក្រោះដើម្បីការពារខ្លួន ដោយសម្តេចមានប្រសាសន៍ប្រាប់បាងកកប៉ុស្តិ៍ថា ប្រជាជនកម្ពុជាគ្រប់ទីកន្លែង ជាអាវក្រោះរបស់សម្តេច ជាអាវក្រោះការពារសម្តេច។ សម្តេច តែងតែបន្លំខ្លួនទៅខ្ចីម៉ូតូអ្នកស្រុកជិះ ដើម្បីស្វែងរកតម្រូវ ការពិតរបស់ប្រជាជនក្នុងមូលដ្ឋាន ជាជាងស្តាប់របាយការណ៍មន្រ្តីមូលដ្ឋាន។ សម្តេចតេជោ គឺជាមនុស្សប្រាកដនិយម ឬជាក់ស្តែងនិយម និងជឿជាក់និយមម្នាក់៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់