ព័ត៌មានជាតិ
នាវាកងស្វ័យការពារជើងទឹកជប៉ុន២គ្រឿងនឹងចូលចតរយៈពេល៣ថ្ងៃនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
បើមិនមានការប្រែប្រួលទេនោះ នៅថ្ងៃទី២២ខែកុម្ភៈខាងមុខនេះ នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ២គ្រឿង (មានឧទ្ធម្ភាចក្រ) នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ។
តាមប្រភពព័ត៌មានពីមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឲ្យដឹងថា នាវាស្វ័យការពារជប៉ុននេះ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីថ្ងៃទី ២២-២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមកម្មពិធីនៃការចូលចតនេះ នឹងមានរៀបចំពិធីហ្វឹកហ្វឺនរួមគ្នា និងកម្មពិធីលេងកីឡា ជាដើម។
លើសពីនេះទៀត គណៈប្រតិភូលើនាវា ក៏មានគម្រោងចូលជួបសម្តែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិផងដែរ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ប្រធានប្រតិភូលើនាវានេះ ដឹកនាំដោយ លោក វរ:នាវីឯក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន មានលក្ខណៈបច្ចេកទេសនាវាកងស្វ័យការពារជើងទឹកជប៉ុន។
នាវាកងស្វ័យការពារជើងទឹកជប៉ុន១ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE ទម្ងន់ផ្ទុក ៤.៦៥០តោន មានបណ្ដោយ១៥០ ម៉ែត្រ ទទឹង ១៦,៤ ម៉ែត្រ ជម្រៅទឹក ៤,៨ម៉ែត្រ នាវិកសរុប ចំនួន ២៦០នាក់ ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ កានីម៉ារូ រីយូហៃ។
ចំណែក នាវាទី២ ឈ្មោះ DD-114 SUZUNAMI ទម្ងន់ ៤.៦៥០តោន បណ្ដោយ ១៥១ម៉ែត្រទទឹង ១៧,៤ម៉ែត្រ ម្រៅទឹក ៥,៣ម៉ែត្រ នាវិកសរុប ចំនួន១៧៥នាក់ ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ គីណូហ្សីតា យូតាកា៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ