Connect with us

ព័ត៌មានជាតិ

ក្រសួង​កិច្ចការនារី​ប្រកាសជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ចំនួន​២០​កន្លែង​សម្រាប់​ឆ្នាំ​២០២១

បានផុស

នៅ

​ក្រសួង​កិច្ចការនារី​សូម​ជូនដំណឹង​ដល់​និស្សិត​ និងសា​ធារ​ណ​ជន​បាន​ជ្រាប​ថា សម្រាប់​ឆ្នាំ​២០២១​នេះ​ក្រសួង​នឹង​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ថ្មី ​ប្រភេទ​ក​ចំនួន​២០​កន្លែង​ឲ្យចូល​បម្រើ​ការងារ​នៅតាម​អង្គភាព​នានា​ចំណុះ​ឲ្យក្រសួង​កិច្ចការនារី​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​។​

ក្រសួង​បាន​បន្តថា​ ចំពោះ​លក្ខខណ្ឌ​ជ្រើសរើស​បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ​មាន​អាយុ​ច្រើន​បំផុត​៣៥​ឆ្នាំ​សម្រាប់​អ្នកមាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​និង​ត្រូវមាន​អាយុ​ច្រើន​បំផុត​៤០​ឆ្នាំ សម្រាប់​អ្នក​ដែលមាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​។​

ក្រសួង​បាន​បន្តទៀតថា ​ចំពោះ​បេក្ខជន​មាន​សញ្ញាប័ត្រ​បណ្ឌិត​ត្រូវបាន​លើកលែង​លក្ខ​ខណ្ឌ​អាយុ​ហើយ​បេក្ខជន​ទាំង​ពីរភេទ​ត្រូវមាន​ទីលំនៅ​ពិតប្រាកដ​ក្នុង​រាជធានី​ភ្នំ​ពេញ​ ខេត្ត​ដែល​ខ្លួន​មានបំណង​ដាក់ពាក្យ​ប្រឡង​ចូល​បម្រើ​ការងារ​លើកលែង​តែ​ទីស្តីការ​ក្រសួង​កិច្ចការនារី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បញ្ជាក់ថា​ បេក្ខជន​ទាំងពីរ​ភេទ​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ហើយ​លិខិតថ្កោលទោស​បញ្ជាក់ថា ​មានទោស​និង​លិខិតបញ្ជាក់​សុខភាព​ថា​មាន​ជំងឺ​រ៉ាំរ៉ៃ​ មិន​អាច​ព្យាបាល​បាន​គឺ​ត្រូវ​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។​

ទន្ទឹមនឹងនេះ ​ក្រសួង​ផ្ដល់​អាទិភាព​លើកទឹកចិត្ត​ចំពោះ​បេក្ខជន​ជា​ជនជាតិដើម​ភាគតិចស្ត្រី​និង​ជន​ពិការ​និង​ផ្តល់​អាទិភាព​លើកទឹកចិត្ត​ចំពោះ​មន្ត្រី​ជាប់កិច្ចសន្យា​ក្រសួងកិច្ចការនារី​ដែល​បាន​បម្រើ​ការ​ងារ​ចាប់ពី​៥​ឆ្នាំ​ឡើងទៅ​។​

ក្រសួង​បាន​បន្ថែមថា​ ចំពោះ​វិញ្ញាសា​ប្រឡង​រួមមាន​វិញ្ញាសា​ចំណេះដឹង​ទូទៅ វិញ្ញាសា​វិស័យ​កិច្ចការ​នារី ​និង​វិញ្ញាសា​ភាសា​អង់គ្លេស​និង​ចំណេះដឹង​កុំព្យូទ័រ​។​

ចំពោះ​ការទទួល​ពាក្យ​ប្រឡង​ចាប់ផ្តើម​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រៀងរាល់​ម៉ោង​ធ្វើការ​និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​១៩ ​ខែមីនា​ឆ្នាំ២០២១​ និង​កាលបរិច្ឆេទ​នៃ​ការប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ​ខែ​មេសា​ឆ្នាំ​២០២១​ខាង​មុខ​៕

អត្ថបទ​ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម