Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ជំរុញឲ្យសមាជិក-សមាជិកាបក្សទាំងអស់ ត្រូវអនុវត្តនូវគោលការណ៍សំខាន់ៗរបស់គណបក្ស

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញសមាជិក-សមាជិកាបក្សទាំងអស់ ត្រូវអនុវត្តនូវគោលការណ៍សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលជោគជ័យ ក្នុងការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី ៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈជួបសំណេះសំណាល ជាមួយសមាជិក- សមាជិកា នៃអង្គបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី ៥ មកពី ១០ឃុំ នៃស្រុករំដួល ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនស្រុករំដួល នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

ក្នុងពិធីជួបសំណេះសំណាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស និងបានកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិក-សមាជិកា នៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទូទាំងស្រុករំដួល ក៏ដូចជាក្នុងខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់សមាជិក-សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី ៥ ឆ្នាំ ២០២៤ ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជន។ ជាពិសេស សមាជិក-សមាជិកាគណបក្សគ្រប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសេចក្តីថ្លែងការណ៍លេខ ០០២ គជប ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត និងសេចក្តី​ប្រកាស​ព័ត៌មានលេខ ០០៤ សប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់​ក្រសួងមហាផ្ទៃ​ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែង ដល់អ្នកបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដើម្បី​សំដៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែល​មាន​ចែងនៅ​ក្នុង​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម