ព័ត៌មានជាតិ
មកដឹងសមិទ្ធផល ដែលអាកាសចរណ៍ស៊ីវិលសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំមកនេះ
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៣ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនតាមតួនាទី ភារកិច្ចយ៉ាងសកម្ម ជាពិសេសក្នុងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ខ្លាំងដល់វិស័យអាកាសចរណ៍ស៊ីវិល។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា សមិទ្ធផលសំខាន់ៗដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលសម្រេចបាន និងឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ មានដូចជា៖
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី(អាកាសយានដ្ឋានអន្តរជាតិតេជោ)៖ ជាការសាងសង់អាកាសយានដ្ឋានអន្តរជាតិខ្នាតធំកម្រិតលំដាប់ថ្នាក់ (4F) ជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើទំហំដី ២៦០០ ហិកតា។ តាមផែនការមេបានបង្ហាញថា អាកាសយានដ្ឋាននេះត្រូវបានរចនាឡើងដោយចែកចេញជា ៣ដំណាក់កាល៖ ដំណាក់កាលទី១-បឋម៖ ជាដំណាក់កាលដំបូង “រយៈពេលខ្លី” គិតពីថ្ងៃចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩ រហូតដល់ថ្ងៃដាក់ឱ្យដំណើរការ ឆ្នាំ២០២៥។ ដំណាក់កាលទី១-បន្ទាន់៖ ជាដំណាក់កាលបន្ទាន់ “រយៈពេលមធ្យម” គិតចាប់ពីឆ្នាំ២០២៥ ដល់២០៣០ ដោយមានការសាងសង់ផ្លូវរត់ទី២ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវបរពាក់ព័ន្ធ។ ដំណាក់កាលទី២៖ ជាដំណាក់កាល “រយៈពេលវែង” គិតចាប់ពីឆ្នាំ២០៣០ ដល់ ២០៥០ និងដំណាក់កាលទី៣៖ ជាដំណាក់កាល “អនាគត” គិតចាប់ពីឆ្នាំ២០៥០ ឡើងទៅ។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថី្ម៖ ជាការកសាងសង់អាកាសយានដ្ឋានអន្តរជាតិកម្រិតលំដាប់ថ្នាក់ (4E) ជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើផ្ទៃដីទំហំ ៧០០,៦ ហិកតា ហើយនៅពេលខាងមុខ នឹងមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្មរណបអាកាសយានដ្ឋានហៅថា “ទីក្រុងអាកាសយានដ្ឋាន Airport City” ដែលមានដីបម្រុងប្រមាណជា ១០០០ ហិកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបនឹងសម្ភោធដាក់ឱ្យដំណើការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយអាកាសយានដ្ឋាននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ៖ ជាការកសាងសង់អាកាសយានដ្ឋានអន្តរជាតិកម្រិតលំដាប់ថ្នាក់ (4E) ជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើផ្ទៃដីទំហំ ២១៨ ហិកតា នៅដំណាក់កាលទី១ ដែលមានឈ្មោះសសេរជាអក្សរកាត់ VDDS (ICAO code) និង DYS (IATA code) និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍទំហំជិត ១០០០ ហិកតា និងមានគម្រោងអភិវឌ្ឍទៅជា (4F) នៅដំណាក់កាល២រយៈពេលវែង។
ការស្ដារនិងធ្វើឱ្យប្រសើរឡើងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៖ តាមផែនការមេដែលត្រូវបានធ្វើបច្ចុប្បន្នកម្មនៅឆ្នាំ ២០១៩ បានបង្ហាញឱ្យឃើញថា អាកាសយានដ្ឋាននេះ ត្រូវការធ្វើឱ្យប្រសើរឡើង និងបង្កើនសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និងឋបនីយភ័ណ្ឌ សំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងកំណើននិងតម្រូវការ ដែលត្រូវចំណាយទុនវិនិយោគសរុបប្រមាណ ២០០ លានដុល្លារអាមេរិក។ សម្រាប់រយៈពេលខ្លី និងមធ្យមឆ្នាំ ២០៣០ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើចំនួន ៣,៦ លាននាក់ និងទំនិញតាមផ្លូវអាកាសចំនួន ៣៥,០០០ តោនក្នុងមួយឆ្នាំ និងសម្រាប់រយៈពេលវែងឆ្នាំ២០៤០ មានសមត្ថភាពទទួលអ្នកដំណើរចំនួន ៦ លាននាក់ និងទំនិញតាមផ្លូវអាកាសចំនួន ៥២,០០០ តោនក្នុងមួយឆ្នាំ។
លើសពីនេះទៀត អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា គម្រោងសាងសង់ និង ស្ដារឡើងវិញអាកាសយានដ្ឋានបន្ទាប់បន្សំ រួមមាន៖ អាកាសយានដ្ឋានប៉ោយប៉ែត អាកាសយានដ្ឋានកោះរ៉ុង អាកាសយានដ្ឋានកោះកុង(ទីតាំងថ្មី) អាកាសយានដ្ឋានមណ្ឌលគិរី(ទីតាំងថ្មី) អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានកំពង់ឆ្នាំង និងអាកាសយានដ្ឋានស្ទឹងត្រែង៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់