ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ស្នើឪពុកម្តាយអប់រំកូនៗឱ្យចៀសឆ្ងាយពីគ្រឿងញៀន
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានស្នើទៅឱពុក ម្តាយ និងអាណាព្យាបាល ត្រូវអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន ការសេពគប់មិត្តមិនល្អ និងជំរុញឱ្យពួកគេខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ។ លោកលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធខ្លោងទ្វារ និងសមិទ្ធផលនានានៅក្នុងវត្តឈេីទាល ស្ថិតនៅភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រៅពីអំពាវនាវដល់អាណាព្យាបាលឱ្យយកចិត្តទុកដាក់អប់រំកូនៗឱ្យបានល្អ ចៀសឆ្ងាយពីគ្រឿងញៀន លោក ប៉េង ពោធិ៍សា ក៏បានស្នើទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងឪពុកម្តាយគ្រប់រូប ត្រូវចូលរួមផ្សព្វផ្សាយពីការគោរពច្បាប់ចរាចរណ៍ឱ្យត្រឹមត្រូវគ្រប់ៗគ្នា។ បន្តរួមគ្នាថែរក្សាការពារនូវសុខសន្តិភាព និងមានជំនឿជឿជាក់លេីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ហេីយប្រឆាំងដាច់ខាតចំពោះជនអគតិទាំងឡាយណាដែលមានបំណងចង់បំផ្លាញសន្តិភាព និងរួមគ្នាថែរក្សាសមិទ្ធផលនានាដែលមានស្រាប់ និងសមិទ្ធផលដែលនៅក្នុងវត្តអារាមត្រូវថែរក្សាឲ្យបានគង់វង្ស។

បន្ថែមពីនេះ លោក បានបន្តអំពាវនាវទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ទៅលេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការបង្រ្កាបល្បែងស៉ីសងខុសច្បាប់ និងអំពេីអសន្តិសុខផ្សេងៗទៀត។ អាជ្ញាធរ ត្រូវមានតួនាទី បន្តតាមដានការបង្កបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ដូចជា ការខ្វះខាតទឹកធ្វេីស្រែជាដេីម។
អភិបាលខេត្តស្វាយរៀងបញ្ជាក់ថា ស្របតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់យុវជន និងអ្នកដែលមានជីវភាពខ្វះខាត គ្រួសាររងហានិភ័យ ត្រូវមកដាក់ពាក្សចូលសិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅសាលាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលជាការសិក្សាមិនឥតគិតថ្លៃ ព្រមទាំងទទួលបានថវិកាឧបត្ថម្ភប្រចាំខែថែមទៀតផង ដើម្បីជួយបណ្តុះបណ្តាលលើជំនាញផ្សេងៗដល់ពួកគេ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ