Connect with us

ព័ត៌មានជាតិ

វិស័យ ៣ សំខាន់ ជា​មុខព្រួញ​រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​ឲ្យស្ទុះឡើង​នៅ​ឆ្នាំ ២០២៤

បានផុស

នៅ

វិស័យ ៣ សំខាន់ នឹង​ក្លាយ​ជា​កម្លាំង​ចលករ​រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ស្ទុះ​ងើប​ឡើងវិញនៅ​ឆ្នាំ ២០២៤។

ថ្លែងនៅក្នុង​វេទិកាសាធារណៈ​ស្តីពីការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ច្បាប់​ថវិកាឆ្នាំ ២០២៤ ដែល​រៀបចំនៅព្រឹកមិញនេះលោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​​បានបញ្ជាក់ថា តាម​ការ​ការ​វិភាគពី​ស្ថាប័ន​អន្តរជាតិ​ធំៗសេដ្ឋកិច្ច​កម្ពុជា​​ត្រូវ​បាន​រំពឹង​ទុក​នឹង​អាច​ហក់​ឡើងក្នុង​​រង្វង់ខ្ទង់​មិន​ក្រោម​ ៦ ភាគរយ​នៅ​ឆ្នាំ ២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​​

កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៤ ត្រូវបានទ្រទ្រង់​ដោយ​វិស័យ ៣ សំខាន់ មាន​វិស័យ​កម្មន្តសាល ទេសចរណ៍ និង​កសិកម្ម។ នេះបើតាមលោក ផាន់ ផល្លា។

វិស័យ​ឧស្សាហកម្ម​នឹងបន្តនិន្នាការកើនឡើងនៅក្នុងឆ្នាំ ២០២៤ ដោយ​សារការងើបឡើងវិញ​​វិស័យ​កាត់ដេរ ស្រប​ពេល​ដែល​វិស័យកម្មន្តសាលមិនមែនកាត់ដេរ​នៅបន្តរក្សា​បានកំណើនរឹងមាំ។

លោក ផាន់ ផល្លា​បានលើកឡើង​ថា ដោយសារ​មានការ​កើន​ឡើង​​តម្រូវការ​ជា​សកលជាពិសេស​បណ្ដាប្រទេសជាដៃគូ​ពាណិជ្ជកម្មរបស់កម្ពុជា រួមមាន​សហរដ្ឋអាម៉េរិក និង​សហភាពអឺរ៉ុប ទើបនាំ​ឲ្យ​វិស័យកាត់ដេរ​មាននិន្នាការងើបឡើងវិញ ។

បើតាមមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ ការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ, ផលិត​ស្បែកជើង និងកាបូបកម្ពុជា ២០២២-​២០២៧” ​បាន​ជួយជំរុញ​បរិយាកាស​វិនិយោគនិងការប្រកួតប្រជែង​បន្ថែមទៀត។ បន្ថែមពីនេះ​​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ “ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ក៏​បាន​រួមចំណែក​បង្កើនបរិយាកាសវិនិយោតឱ្យកាន់តែមានភាពទាក់ទាញនិងប្រសើរជាងមុន​ផង​ដែរ​។

ជាមួយគ្នានេះ មន្រ្តីក្រសួង​សេដ្ឋកិច្ច​រូប​នេះ​ក៏​បានលើកពី​​​វិស័យទេសចរណ៍ និង​សេវាកម្ម​ ដែល​ជាវិស័យ​សំខាន់​មួយ​ទៀត​ដែលនឹង​ជួយ​​រុញកំណើន​សេដ្ឋកិច្ច​កម្ពុជា​​ឲ្យហក់ឡើង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​។

វិស័យទេសចរណ៍​ និង​សេវាកម្ម នឹងបន្តនិន្នាការល្អក្នុងឆ្នាំ ២០២៤ ដោយសារការជំរុញ​សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង​ការងើបឡើងវិញនៃកំណើន​ភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលភ្ញៀវទេសចរជាតិក៍រំពឹងនឹងបន្តកើនឡើង។

ដោយឡែក​វិស័យ​កសិកម្ម​ក៏​នឹងរួម​ចំណែក​​ជួយ​រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជានៅ​ឆ្នាំ ២០២៤។ នេះបើតាមលោក ផាន់ ផល្លា។

វិស័យកសិកម្ម រំពឹងថានឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣​។

មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​រូបនេះ​បានលើកឡើង​កំណើនផលិតកម្មកសិកម្ម​ ជំរុញដោយសារកម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួ​យបណ្តា​ប្រទេស​ផ្សេងៗរួមមាន “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន”, «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម គួបផ្សំនឹង​ការ​បង្កើន​ការវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈការបន្តផ្ដល់ការលើកទឹកចិត្ត​ផ្នែកពន្ធ​​សម្រាប់​​ការនាំចូល​វត្ថុធាតុដើម​កសិកម្ម និងការផ្តល់​ហិរញ្ញប្បទាន​ក្នុងការជំរុញផលិតកម្មក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម