ព័ត៌មានជាតិ
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីជាមួយកំណើននិស្សិតជាង៧ពាន់នាក់
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី និងការទទួលស្គាល់ការប្រែក្លាយពីវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្រោមអធិបតីភាពលោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។

ថ្លែងក្នុងពិធីនាឱកាសនោះ លោកបណ្ឌិត ផុន ណារិន បានមានប្រសាសន៍ថា «សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីពមានចក្ខុវិស័យ ជាថ្នាលអប់រំធុរៈកិច្ច ប្រកបដោយគុណភាពឈានមុខ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងតំបន់ មានបេសកកម្មផ្ដល់នូវសេវាកម្មអប់រំ និងបណ្តុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មានអាយុ៨ថ្ងៃហើយតាមរយៈអនុក្រិត្យទទួលស្គាល់ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេខ ២៧អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយកិត្តិយស និងមោទនភាពបំផុត សម្រាប់យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត នៃអតីតវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា» ។

លោកបណ្ឌិតបានបន្តថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា មានមហាវិទ្យាល័យចំនួន៥ ដេប៉ាតឺម៉ងចំនួន១៥ និងសាលាក្រោយបរិញ្ញាបត្រ ចំនួន១ ។ ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យ ទទួលបាននិស្សិតចុះឈ្មោះចូលសិក្សាបានចំនួន០៨ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៧,៥១៨នាក់ និស្សិតស្រីចំនួន ៥,៨១៨នាក់ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ និស្សិតកំពុងបន្តការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៤,៧៩៥នាក់ និស្សិតស្រី មានចំនួន៣,៦៩៥នាក់ ជាមធ្យមនិស្សិតចំនួន ២៥នាក់ ក្នុងមួយថ្នាក់។ ចំណែកនិស្សិតចុះឈ្មោះចូលសិក្សា ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ដែលចាប់ផ្តើមឆមាសថ្មី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានចំនួន ២,៣០៣នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន ១,៧២៦នាក់ ។ សាកលវិទ្យាល័យ កំពុងបន្តការចុះឈ្មោះដល់និស្សិតជាបន្តបន្ទាប់ទៀត ។

លោកបណ្ឌិតបានបន្តទៀតថា និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង៥ជំនាន់ មានចំនួន ៤០១នាក់ ស្រីចំនួន ៣៤៧ នាក់ លើជំនាញហិរញ្ញវត្ថុ និងធនាគារ /គ្រប់គ្រងអាហរ័ណ-នីហរ័ណ/ ចលនូបត្ថម្ភ។ ថ្នាក់បរិញ្ញាបត្រ ៤ជំនាន់ មានចំនួន៨៣២នាក់ ស្រីចំនួន ៦៦៥ នាក់ លើជំនាញហិរញ្ញវត្ថុ និងធនាគារ / ពាណិជ្ជកម្មអន្តរជាតិ / គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ /បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មានធុរកិច្ច និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១ ជំនាន់ និស្សិតចំនួន ១៤ នាក់ ស្រីចំនួន ០៤នាក់ លើជំនាញ គ្រប់គ្រង ។ សរុបនិស្សិតបានបញ្ចប់ការសិក្សាមានចំនួន ១,២៤៧នាក់ ស្រីចំនួន ១,០១៦នាក់ ក្នុងចំណោមនេះនិស្សិតមានការងារធ្វើចំនួន១,២០០នាក់ ស្មើនឹង៩៦%នៃចំនួននិស្សិតបានបញ្ចប់ការសិក្សា និង៤%ទៀតកំពុងបន្តការសិក្សាពុំទាន់មានបំណងរកការងារធ្វើនៅទ្បើយ ។

លោកបណ្ឌិតបានបន្ថែមថា សាកលវិទ្យាល័យបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មអនុវត្តអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសង្ខេប៥ចំណុចធំៗរួមមាន ១. ចូលរួមបន្តយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរទៅនឹងតម្រូវការ និងការកើនទ្បើងនៃការប្រគួតប្រជែងក្នុងទីផ្សារការងារ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅរកការកសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ។២. ចូលរួមបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងពលរដ្ឋឌីជីថល បង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រពន្ធឌីជីថល ព្រមទាំងលើកកម្ពស់ស្វ័យសិក្សារបស់និស្សិត និងលើកទឹកចិត្តឲ្យមានការសិក្សាស្រាវជ្រាវ និងការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ។៣.ចូលរួមបន្តកែទម្រង់ប្រពន្ធ័សិក្សា ឲ្យកាន់តែប្រសើរនិងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ផ្តោតលើពុទ្ធិនិងជំនាញផ្នែក បច្ចេកវិទ្យានិងឌីជីថល ស្របតាមនិន្នាការ នៃសេដ្ឋកិច្ចនិងសង្គម តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤ ។៤.ចូលរួមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដកស្រង់បទពិសោធន៍ជាក់ស្តែង សំដៅបង្កើនគុណភាពអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍រវាងសាកលវិទ្យាល័យដៃគូរ និង៥. ចូលរួមបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត តាមជំនាញឯកទេសរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីផ្ទេរចំណេះជាក់ស្តែង ទាំងទ្រឹស្តី ការអនុវត្ត និងឧត្តមានុវត្តជូនដល់និស្សិត ។

លោកបណ្ឌិតបានបញ្ជាក់ថាសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា បានកំណត់ទិសដៅ នៅឆ្នាំ២០៣០ ក្លាយជាសាកលវិទ្យាល័យចុះបញ្ជិក្នុងកំពូលសាកលវិទ្យាល័យទាំង១០០ នៅក្នុងតំបន់៕






-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត