Connect with us

ព័ត៌មានជាតិ

ប ស ស រៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីវិជ្ជាសង្គ្រោះ​បឋមដល់មន្ត្រី បុគ្គលិកដើម្បីជួយសង្គ្រោះពលរដ្ឋនិងកម្មករ

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ប.ស.ស ដើម្បីជួយសង្គ្រោះពលរដ្ឋ និងកម្មករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីដែលធ្វើឡើងនៅទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជាដ៏មានសារសំខាន់មួយដែលយើងទាំងអស់គ្នាត្រូវសិក្សាដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់សង្គ្រោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសកម្មករនិយោជិតដែលរងគ្រោះថ្នាក់ដោយចៃដន្យ។

លោក ហេង សុផានណារិទ្ធ បន្តថា ការសង្គ្រោះបឋមនេះ គឺដើម្បីឱ្យពលរដ្ឋ ឬកម្មករនិយោជិតដែលមានអាការៈខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង គ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុផ្សេងៗទៀត ត្រូវបានសង្គ្រោះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងការបញ្ជូនជនរងគ្រោះទៅសង្គ្រោះមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យជនរងគ្រោះមានសភាពកាន់តែធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារមិនមានអ្នកយល់ដឹងពីរបៀបក្នុងការសង្រ្គោះបឋមមុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៣ កន្លងទៅក្រុមគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម នៃ ប.ស.ស. បានចុះអប់រំផ្សព្វផ្សាយអំពីវិជ្ជាសង្គ្រោះបឋម ជូនដល់កម្មករនិយោជិត តាមបណ្តារោងចក្រ សហគ្រាសបានចំនួន ៥៨ លើក ដោយមានអ្នកចូលរួមសរុប ៤០៨៤នាក់ ស្រី ២៧៤២នាក់ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម