ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញបុគ្គលិកអប់រំប៉ៃលិន ពង្រឹងប្រព័ន្ធអប់រំឱ្យប្រសើរថែមទៀត
លោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បុគ្គលិកអប់រំទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ដើម្បីឱ្យប្រព័ន្ធអប់រំ ក្នុងខេត្ត កាន់តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត។ ការថ្លែងបែបនេះ នៅក្នុងឱកាសលោកអញ្ជើញជាគណៈអធិបតីភាព ក្នុងការបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅ ឆ្នាំសិក្សា២០២៣-២០២៤ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក សុខ ពិសី អភិបាលរងខេត្ត តំណាង លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/រូបភាព-សេង-សុវណ្ណារិទ្ធ-1-1024x682.jpg)
លោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/រូបភាព-សេង-សុវណ្ណារិទ្ធ-33-1024x682.jpg)
ការបើកសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា នាពេលនេះ ពិតជាមានសារៈសំខាន់ ហើយសង្ឃឹមថា សមាជិកសមាជិកា នៃអង្គសន្និបាត នឹងខិតខំចូលរួមបញ្ចេញមតិយោបល់ ធ្វើបទបង្ហាញ និងពិភាក្សាក្នុងរយៈពេលពីរថ្ងៃនេះ ដើម្បីរកឱ្យឃើញនូវបញ្ហាចម្បងៗ ដើម្បីដាក់ចេញជាអនុសាសន៍សម្រាប់អនុវត្តនាឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ឱ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/រូបភាព-សេង-សុវណ្ណារិទ្ធ-17-1024x682.jpg)
លោករដ្ឋលេខាធិការ បានជំរុញដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ដើម្បីឱ្យប្រព័ន្ធអប់រំ ក្នុងខេត្ត កាន់តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត ជាពិសេសត្រូវចូលរួមចំណែកអនុវត្ដគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ដិភាព ដែលធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងសកម្មភាពអប់រំ កីឡា និងជំរុញឱ្យមានការចូលរួម ព្រមទាំងបន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/រូបភាព-សេង-សុវណ្ណារិទ្ធ-31-1024x682.jpg)
លោក សុខ ពិសី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកស្រីអភិបាលខេត្ត បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ វិស័យអប់រំ យុវជន និងកីឡា ពិតជាមានសារៈសំខាន់សម្រាប់សង្គម និងប្រទេសជាតិយើងទាំងមូល ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យមិនអាចខ្វះបាន ហើយដោយផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយផ្តោតជាសំខាន់លើរបៀបវារៈ ធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលនេះជាគតិបណ្ឌិតដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៏លើគ្រប់វិស័យ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/រូបភាព-សេង-សុវណ្ណារិទ្ធ-32-1024x682.jpg)
បើតាមរបាយការណ៍របស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ខេត្តប៉ៃលិន មានបុគ្គលិកអប់រំសរុបចំនួន ៨៦៩នាក់ ស្រី ៤២១នាក់ និង មានសិស្សទូទាំងខេត្តសរុបចំនួន ២០ ១២៧នាក់ ស្រី ១០ ១៦១នាក់ មត្តេយ្យសិក្សា ២៧សាលា មានសិស្សចំនួន ១ ២១៧នាក់ ស្រី ៦៦៤នាក់ បឋមសិក្សា ៥៣សាលា មានសិស្សចំនួន ១ ១១២៤ នាក់ ស្រី ៥ ៤១៩នាក់, អនុវិទ្យាល័យ ៦សាលា មានសិស្សចំនួន ១ ៧០១នាក់ ស្រី ៨៧៦នាក់, វិទ្យាល័យ ៣សាលា មានសិស្សចំនួន ៣ ៦៩៤នាក់ ស្រី ២០៥៦នាក់, មត្តេយ្យសិក្សាសហគមន៍ ១២សាលា មានសិស្សចំនួន ២៦៣នាក់ ស្រី ១២៣នាក់ មត្តេយ្យសិក្សាឯកជន ១០សាលា មានសិស្សចំនួន ៦១៤នាក់ ស្រី ២៩៥នាក់, បឋមសិក្សាឯកជន ១១សាលា មានសិស្សចំនួន ១ ៤១៣នាក់ ស្រី ៦៦៦នាក់ និងអនុវិទ្យាល័យឯកជន ១សាលា មានសិស្សចំនួន ១០១នាក់ ស្រី ៦២នាក់៕
អត្ថបទ សេង សុវណ្ណារិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/រូបភាព-សេង-សុវណ្ណារិទ្ធ-12-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/រូបភាព-សេង-សុវណ្ណារិទ្ធ-2-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត