Connect with us

ព័ត៌មានជាតិ

អ្នកគ្រប់គ្រងធនាគារពិភពលោក ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនៅកម្ពុជា រួមទាំងជាមួយក្រសួងមហាផ្ទៃ

បានផុស

នៅ

ជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីអ្នកគ្រប់គ្រងរបស់ធនាគារពិភព​លោកប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៤ ភាគីទាំងពីរ បានវាយតម្លៃជាវិជ្ជមាន និងបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង៣ទស្សវត្សកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកក្នុងគម្រោងមួយចំនួន ដែលក្នុងនោះ រួមមាន ការចូលរួមពីក្រសួងមហាផ្ទៃផងដែរ ដូចជា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ការងារគណនេយ្យភាពសង្គម គម្រោងអាហារូបត្ថម្ភ ព្រមទាំងគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក។

លោក ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ធនាគារពិភពលោកដល់កម្ពុជាលើគម្រោងជាច្រើន ដូចជា អប់រំ សុខភាព និងអាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។

លោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភព​លោកប្រចាំកម្ពុជា បានបង្ហាញការកោតសរសើរឥតឈប់ឈរពីសំណាក់ ធនាគារពិភពលោកចំពោះការដឹកនាំរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងគម្រោងទាំងឡាយកន្លងមក។ ជារួម ភាគីទាំងពីរ ក៏បានអបអរសាទរនូវវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កានេះ និងរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងធនាគារពិភពលោក នឹងបន្តផ្តល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។

ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការពិនិត្យលទ្ធភាពផ្តួចផ្តើមគំនិតថ្មីៗទៀតទៅលើវិធានការនានា ដែលនឹងផ្តល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យសុខុមាលភាព កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ ព្រមទាំងបន្តអនុវត្តគម្រោងដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់តាមការគ្រោងទុកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃនៅខែកុម្ភៈ និងខែមីនា ជាពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក

ចរាចរណ៍៩ នាទីutes មុន

រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រាំ ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សា ឲ្យអាមេរិក 

កីឡា៣៩ នាទីutes មុន

លោក សឿ វណ្ណៈ ថា ឈ្នះ២ ឬ​៣ ក៏​អស្ចារ្យ​សម្រាប់​ការ​ប្រកួត​នៅ​អេស្ប៉ាញ​ថ្ងៃសៅរ៍នេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម