Connect with us

ព័ត៌មានជាតិ

អាកាសចរណ៍ស៊ីវិល បង្ហាញបញ្ហាប្រឈម ដែលនាំឱ្យសម្រេចមិនដល់គោលដៅ

បានផុស

នៅ

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះ និងសម្រេចមិនបានទៅតាមចំណុចដៅ ខណៈការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយស្ថានភាពនៃការីក រាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

មន្ត្រីជំនាញបច្ចេកទេសនៅមានចំនួនតិច ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលបន្ថែមដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនូវចំនួនក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងបំពេញឱ្យបានចំពោះតម្រូវការរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ប៉ុន្តែរាល់ការបណ្ដុះបណ្ដាលទាមទាការចំណាយច្រើន ពិសេសសម្រាប់​មន្ត្រីបន្តវេន។ នេះបើយោងតាមរបាយការណ៍ធាតុចូលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ ២០២៤-២០២៨ ដែលកម្ពុជាថ្មីទទួលបាន នៅថ្ងៃទី ២០ កុម្ភៈនេះ។

លើសពីនេះទៀត ការចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិក្រុមហ៊ុន (SCA) នៅមានកម្រិត ដោយក្រុមហ៊ុនយល់ថា កម្ពុជាជាប្រទេសតូច។

ជុំវិញបញ្ហានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា លិខិតគតិយុត្ត និងលិខិតបទដ្ឋានបច្ចេកទេសមួយចំនួន នៅមានការខ្វះ​ចន្លោះនៅឡើយ​ដែលចាំបាច់ត្រូវរៀបចំនិងកែសម្រួលឡើងវិញដើម្បីឆ្លើយតបនឹងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយថវិកា​ជាតិសម្រាប់បម្រើ​ឱ្យវិស័យ​អាកាសចរណ៍ស៊ីវិលនៅមានកម្រិត។

ជាមួយគ្នានេះ នៅមានការខ្វះជំនាញការ (Expert) ដើម្បីជួយរៀបចំបទដ្ឋានគតិយុត្តឱ្យស្របតាមអនុសាសន៍ (ICAO), នៅមានកង្វះខាត​បទប្បញ្ញត្តិសេដ្ឋកិច្ចស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស កង្វះខាតបទប្បញ្ញត្តិ ចំពោះការអនុវត្តនីតិវិធីដំណើរការ (ICAO State Letters) នៅពុំទាន់មានលក្ខណៈឯកភាពគ្នា ជាដើម។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក បញ្ហារន្ទះ គឺជាបញ្ហាប្រឈមចំពោះឧបករណ៍វិទ្យុទាក់ទង វិទ្យុនាំផ្លូវ និងឃ្លាំមើល ទោះបីជាមានឧបករណ៍ការពាររន្ទះក៏ដោយ ក៏នៅតែមានបញ្ហា។ រចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតាមអនុក្រឹត្យលេខ១៨ និងប្រកាសលេខ១១៦ ចាំបាច់ ត្រូវកែសម្រួលដើម្បីឱ្យស្រប​និងអនុសាសន៍​របស់អង្គការ​អាកាសចរណ៍ស៊ីវិលអន្តរជាតិ។

អ្នកនាំពាក្យាអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការរៀបចំគោលនយោបាយជាអទិភាពសម្រាប់អភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល ២០២៤-២០២៨ នឹងរួមចំណែកធ្វើឱ្យសម្រេចបាននូវទស្សនវិស័យអាកាសចរណ៍ស៊ីវិលមួយ ដែលធានាការអនុវត្ត និងការគ្រប់គ្រងឱ្យទទួលបានកម្រិតសុវត្ថិភាព សន្តិសុខ បរិស្ថាន ស្រសិទ្ធភាពជានិរន្តរ៍សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងកម្រិតបទដ្ឋានអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម