Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​មូលធន​រដ្ឋ​ជាង ២ ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៤

បានផុស

នៅ

រដ្ឋាភិបាល​​គ្រោង​​ចំណាយ​ថវិកាមូលធនរដ្ឋ​ប្រមាណ ២ ពាន់​លាន​ដុល្លារ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ក៏ដូចជា​ឆ្លើយតប​ទៅការអនុវត្ត​កម្មវិធី​នយោបាយរបស់រដ្ឋាភិបាលនីតិកាលទី ៧ នៃ​រដ្ឋសភា។

លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុថ្លែងនៅក្នុងវេទិកា​សាធារណៈ​ស្តីពីការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ចនិង​ច្បាប់​ថវិកា​ឆ្នាំ ២០២៤ ដែល​រៀបចំឡើង​កាលពីម្សិលមិញនេះបាន​គូស​បញ្ជាក់ថា ឆ្នាំ ២០២៤ រដ្ឋាភិបាល​គ្រោង​​ចំណាយ​ថវិកា​មូលធនរដ្ឋ​ចំនួន​ ២ ៧៦២ លាន​ដុល្លារ​ ស្មើ​ប្រមាណ ៦៩​% ​ធៀប​ឆ្នាំ ២០២៣​។

លោក​ថា ​​ជារួម​ថវិកានៅ​​ឆ្នាំ​ ២០១៤ ​រដ្ឋាភិបាល​​​ផ្តល់​អាទិភាព​លើ​​ចំណាយ​ចរន្ត​ គាំទ្រ​ការ​អនុវត្ត​គោលនយោ​បាយ​ថ្មី​របស់​​រដ្ឋាភិបាល​ថ្មី​នីតីកាល​​ទី ៧​ ​ដើម្បី​ឈាន​ទៅ​សម្រេច​​ចេញ​ជា​លទ្ធផល​ជាក់ស្ដែង​ប្រកប​ដោយ​ប្រសិទ្ធភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

យ៉ាងណាមិញ ​មន្រ្តីក្រសួង​សេដ្ឋកិច្ច​​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​ក៏​នៅ​តែ​បន្ត​ផ្តល់​អាទិភាព​លើ​គម្រោង​​វិនិយោគ​សាធារណៈ​​ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​ពី​ក្រៅ​ប្រទេស។

រដ្ឋាភិបាល​គាំទ្រ​គម្រោង​វិនិយោគ​សាធារណៈ​តាម​រយៈយន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​ដូចជា​ គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន ការ​សាងសង់​ព្រលាន​យន្តហោះ កំពង់ផែ និង​គម្រោង​ធំៗ​មួយ​ចំនួន​ទៀត ដែលមានការ​​ចូលរួម​ពី​វិស័យ​ឯកជន​ដើម្បី​សម្រួល​បន្ទុក​ចំណាយ​របស់​រដ្ឋ។

បើតាម​លោក ចាន់ សុធី ក្រប​ខណ្ឌ​ថវិកា​ឆ្នាំ ២០២៤ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គិតគូរ​ទិដ្ឋភាព​សំខាន់ចំនួន ២។

ទី​មួយ​ការ​ពង្រឹង​ភាព​ធន់​នៃ​ថវិកា​ឡើង​វិញ ដើម្បី​ត្រៀម​ខ្លួន​ឲ្យបាន​ល្អ​សម្រាប់​ប្រឈម​ជាមួយ​វិបត្តិ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​នា​ពេល​អនាគត ដូចជា​វិបត្តិសេដ្ឋកិច្ច​សកល​ វិបត្តិ​អាកាសធាតុ និង​ជំងឺ​ឆ្លង​ជាដើម។

ទីពីរ​ការ​ឆ្លើយតប​ទៅ​ការងារ​អាទិភាព​គោលនយោបាយ​ធំៗ​របស់​រដ្ឋាភិបាល​នីតិកាល​ទី ៧ និង​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​របស់​ក្រសួង​ស្ថាប័ន ​ជាពិសេសការ​ដោះស្រាយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​លើ​បញ្ហា​ប្រឈម ក៏​ដូចជា​ចំណុច​ខ្សោយ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​លើក​កម្ពស់​ភាព​ប្រកួតប្រជែង​និង​កែ​លម្អ​បរិស្ថាន​វិនិយោគ​សម្តៅ​ទាក់ទាញ​ដល់​ផែនការ​វិនិយោគ​និង​ធុរកិច្ច​ ដែល​អាច​ហូរ​ចេញពី​តំបន់​មាន​ជម្លោះ​ពាណិជ្ជកម្ម​ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បី​ជំរុញ​ការ​ធ្វើ​ពី​ពិពិធ​កម្ម​និង​បន្ត​កសាង​ភាព​ធន់​នៃ​សង្គម​សេដ្ឋកិច្ច ​ឈាន​ទៅ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​ជា​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០។

នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀល (ប្រមាណ​ជាង ៩ ពាន់លានដុល្លារ) ក្នុងនោះថវិកាចំណាយនៅថ្នាក់ជាតិមានចំនួន ៣៤ ៤៩៧​ប៊ីលាន​រៀល ត្រូវជា ២៤.១៣% នៃផ.ស.ស. ថយចុះ ៥.៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និង​ចំណាយ​នៅថ្នាក់ក្រោមជាតិមានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១.៧% នៃ​ចំណាយ​ថវិការដ្ឋសរុបត្រូវជា ៣.០៣% នៃ ផ.ស.ស. កើនឡើង ៦.៦% ធៀបនឹងច្បាប់​ហិរញ្ញវត្ថុឆ្នាំ​២០២៣។

សម្រាប់ឆ្នាំ២០២៤ វិស័យសង្គមកិច្ចនៅតែជាអាទិភាពក្នុងការចំណាយដូចជា ក្រសួងអប់រំ យុវជន​និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ប្រមុខ​រដ្ឋាភិបាល​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្របខណ្ឌថវិកាឆ្នាំ២០២៤ ជាកត្តា​កំណត់នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបានស្នើស្ថាប័នទាំងអស់យកទៅ​អនុវត្តឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំ​សម្រាប់​វាយតម្លៃអំពីការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​ឲ្យចំ​គោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម