ព័ត៌មានជាតិ
ខេត្តបាត់ដំបងនៅមានជនជាតិដើមភាគតិចព័រ រស់នៅជាង ៥០០ នាក់ នៅប្រកាន់ព្រពៃណីដូនតា
នៅស្រុកមួយជាប់ព្រំដែនថៃ ក្នុងខេត្តបាត់ដំបងមានជនជាតិដើមភាគតិចព័រប្រមាណជាង ៥០០ នាក់ កំពុងរស់នៅលាយឡំជាមួយជនជាតិខ្មែរ។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវ និងកំណត់អត្តអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត មានជនជាតិដើមភាគតិចព័រសរុបចំនួន ១៦៥ គ្រួសារ ស្មើនឹង ៥៥៦នាក់ ក្នុងនោះស្រី ៣៤០នាក់។
ការរស់នៅក្នុងភូមិ មានការគ្រប់គ្រងដោយចាស់ស្រុកឈ្មោះ (តាខ្វាយ) ជាអ្នកគ្រប់គ្រងសហគមន៍តាមបែបប្រពៃណី និងមេភូមិជាអ្នកគ្រប់គ្រងតាមបែបរដ្ឋបាល។

លោក លៀង ឆឺត មានអាយុ ៨៣ ឆ្នាំ ជាតាខ្វាយជំនាន់ទី ៥ នៃសហគមន៍ជនជាតិដើមភាគតិចព័រ (សម្រាប់ជនជាតិដើមភាគតិចព័រគេហៅថា តាខ្វាយ ឪខ្វាយ ឬម្ចាស់ស្រុក) នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានជ្រើសរើសជាមេកន្រ្ទាញ/ក្រាក់ស្រុក។
លោកមានតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍ ជាបង្គោលដឹកនាំការសែនព្រេន និងជាបុគ្គលដែលអ្នកភូមិគោរព និងមានទំនាក់ទំនងទៅនឹងព្រលឹង វិញ្ញាណដូនតា ដែលអាចឲ្យអ្នកភូមិសុំសេចក្តីសុខ ចៀសផុតពីគ្រោះចង្រៃ សុំការណែនាំ និងលាបំណន់ពីការធ្វើខុសប្រពៃណី។

បំរាមចំពោះតាខ្វាយ គឺហាមនិយាយកុហក ហាមផឹកស្រា ហាមសម្លាប់សត្វ ងូតទឹកមិនឲ្យអ្នកដទៃឃើញ និងមិនឲ្យចាកចេញពីភូមិលើសពី ២ ថ្ងៃ និងតមអាហារ ដូចជាសាច់គោ ទឹកដោះគោ ផ្លែទឹកដោះគោ។ តាខ្វាយ តម្រូវឲ្យទុកសក់វែង និងស្លៀកក្បិនជារៀងរាល់ថ្ងៃ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង