Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តកំពត ស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ករណីបោកប្រាស់តាមប្រព័ន្ធអនឡាញ

បានផុស

នៅ

លោក ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរូបគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកប្រាស់តាមរូបភាពផ្សេងៗនៅលើបណ្តាញសង្គម ជាពិសេស ករណីអ្នកដែលទាក់ទងមកជាជនបរទេសមានបំណងផ្តល់ទ្រព្យសម្បត្តិឱ្យ និងតម្រូវឱ្យមានការបង់ប្រាក់មុនសម្រាប់សេវាកម្មនានា។ លោកថា ទាំងនេះ សុទ្ធតែជាការបោកប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អំពាវនាវបែបនេះ នៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោក ម៉ៅ ច័ន្ធមធុរិទ្ធ លើកឡើងថា ករណីបោកប្រាស់តាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធអ្នកដែលឆាតមក គឺជាជនបរទេសរស់នៅតែម្នាក់ឯង និងមានជំងឺផ្សេងៗ ឬក៏ប្តីស្លាប់ចោលហើយមិនអាចរស់បានយូរតទៅទៀត និងនៅសល់ប្រាក់ច្រើនមិនដឹងយកទៅឱ្យនរណា ហើយចង់ឱ្យលុយនោះមក គឺជាការបោកប្រាស់សុទ្ធសាធ គ្មាននរណាម្នាក់យកលុយរាប់ម៉ឺនដុល្លារឱ្យទទេៗឡើយ។  

លោកស្នងការបញ្ជាក់បន្ថែមថា ករណីនេះ គឹសុទ្ធតែមានបក្សពួករៀបចំបោកប្រាស់ឱ្យចាញ់កលល្បិច ហើយធ្វើជាបង្ហាញកញ្ចប់លុយ ឬ វ៉ាលីដាក់លុយ ដើម្បីឱ្យទុកចិត្ត។ បន្ទាប់មក ពួកឆបោកនោះ នឹងសុំលេខទូរសព្ទ ដើម្បីទំនាក់ទំនង ប៉ុន្មានថ្ងៃក្រោយមកក៏មានអ្នកក្លែងជាភ្នាក់ងារសមត្ថកិច្ចនៅព្រលានយន្តហោះណាមួយនៅកម្ពុជា រួចថា មានគេផ្ញើកញ្ចប់អីវ៉ាន់ដែលមានភិនភាគដូចរូបដែលជនឆបោកបង្ហាញនៅពេលដំបូង ហើយបង្គាប់ឱ្យបង់ប្រាក់ ដើម្បីទទួលយកកញ្ចប់អីវ៉ាន់ដែលគេផ្ញើពីបរទេសនោះ។ លោក ម៉ៅ ច័ន្ធមធុរិទ្ធ សង្កត់ធ្ងន់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះករណីខាងលើ និងចងចាំករណីនេះទុក ព្រោះជាការបោកប្រាស់សុទ្ធសាធ ដើម្បីចៀសវាងមានពលរដ្ឋមួយចំនួនរងការចាញ់បោក។

តាមការសង្កេត បច្ចុប្បន្ន បណ្តាញសង្គម មានការពេញនិយមខ្លាំងទូទាំងពិភពលោក និងទាំងនៅកម្ពុជា ដែលនាំទាំងភាពវិជ្ជមាន និងអវិជ្ជមានដល់សង្គមខ្មែរ។ ជាមួយគ្នានេះ ការបោកប្រាស់តាមបណ្តាញសង្គម ក៏មានច្រើនករណីដូចគ្នាក្នុងរូបភាពផ្សេងៗ ដូច្នេះ ប្រជាពលរដ្ឋគួរមានការប្រុងប្រយ័ត្នខ្ពស់ កុំឆាប់ជឿអ្នកដទៃ ត្រូវមានការពិរណាឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស កុំទុកចិត្តមនុស្សដែលខ្លួនមិនស្គាល់ឱ្យសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម