ព័ត៌មានជាតិ
ក្រសួងវប្បធម៌ បើកវគ្គបណ្តុះបណ្តាលមន្រ្តីក្របខ័ណ្ឌថ្មី លើកិច្ចការរដ្ឋបាល
លោក ឡុង ប៉ុណ្ណាស៉ីរីវត្ថ រដ្ឋលេខាធិការក្រសួង តំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលមន្រ្តីរាជការ លើកិច្ចការរដ្ឋបាលសម្រាប់មន្រ្តីថ្មី ក្របខ័ណ្ឌ ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ វគ្គនេះសាលាបានកំណត់ជ្រើសយកមន្រ្តីក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពីអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលាមធ្យមវិចិត្រសិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។

ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខ័ណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងថា កិច្ចការរដ្ឋបាលនេះ គឺជាកិច្ចការងារថ្មីសម្រាប់សិក្ខាកាមនៅពេលនេះ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះលេចចេញជារូបរាងឡើង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានអញ្ជើញនូវវាគ្មិន ក៏ដូចជាសាស្រ្តាចារ្យដែលមានចំណេះ ជំនាញច្បាស់លាស់លើកិច្ចការរដ្ឋបាលនេះធ្វើជាគ្រូឧទ្ទេស។

លោក ឡុង ប៉ុណ្ណាស៉ីរីវត្ថ បន្តថា វគ្គបណ្តុះបណ្តាលនេះ គឺជាលទ្ធផលថ្មីមួយទៀតដែលថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ចំណេះដឹងដល់មន្រ្តីរាជការ ឱ្យបានដឹងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការងាររបស់ខ្លួន ដែលនេះគឺជាកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់រូប ត្រូវអនុវត្តដើម្បីបម្រើផលប្រយោជន៍ជាតិ និងជំរុញឱ្យវិស័យវប្បធម៌កាន់តែរីកចម្រើន និងប្រសើរឡើងថែមមួយកម្រិតទៀត ស្របតាមបញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្រ្តបញ្ចកោណ ដែលជាផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។

ចំណែក លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទី សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឱ្យដឹងថា ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើងក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាលធនធនមនុស្ស ដល់អង្គភាពមន្រ្តីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងបរិបទ នៃការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់សង្គមកម្ពុជា និងតំបន់ ការប្រកួតប្រជែង និងសេចក្តីត្រូវការ នៃសេវាសាធារណៈ និងកិច្ចការរដ្ឋបាលដែលមានការវិវត្ត និងការកើនឡើងជាលំដាប់នោះ។ ក្នុងន័យនេះ ការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាព នៃសេវាបណ្តុះបណ្តាលផ្តល់ដោយអង្គភាពចំណុះក្រសួងមួយនេះ ត្រូវបានកំណត់ចូលក្នុងរបៀបវារៈជាអាទិភាពរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ប៊ុនថន សុខាណារិទ្ធ បន្តថា វគ្គនេះគឺជាលទ្ធផលថ្មីមួយដ៏ល្អ ដែលថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ចំណេះដឹងដល់មន្រ្តីរាជការទាំងអស់ ឱ្យមានការទទួលខុសត្រូវក្នុងការងារ។ នេះគឺជាកាតព្វកិច្ចរបស់មន្រ្តីរាជការក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ជាតិ ជំរុញឱ្យការងារក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។ ដូចនេះមន្រ្តីគ្រប់រូបក្នុងក្របខណ្ឌក្រសួង ត្រូវមានកាតព្វកិច្ចចាំបាច់ពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដោយខិតខំសិក្សារៀនសូត្រ បំពាក់នូវចំណេះដឹងផ្ទាល់ខ្លួនបន្ថែម ដើម្បីក្លាយខ្លួនជាមន្រ្តីដែលមានសមត្ថភាពចេះទទួលខុសត្រូវក្នុងភារកិច្ចដែលក្រសួងផ្តល់ឱ្យ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ