ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ សង់ស្ថានីយអង់តែនទូរស័ព្ទចល័ត ១៥០ ទីតាំង បន្ថែម នៅខេត្តកណ្ដាល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័តបន្ថែមចំនួន ១៥០ ទីតាំង នៅទូទាំងខេត្តកណ្ដាល ខណៈបច្ចុប្បន្នមានស្ថានីយអង់តែនកំពុងដំណើរការប្រមាណជិត ៨០០ ទីតាំង។
នៅក្នុងពិធីបើក ការដ្ឋានសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័តបន្ថែមចំនួន ១៥០ទីតាំង នៅទូទាំងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដោយស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្ដានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល បច្ចេកវិទ្យាឌីជីថលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តទៀតថា រដ្ឋាភិបាលឌីជីថល ជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរ ទិន្នន័យរវាងក្រសួងស្ថាប័ន និងលំហូរការងាររដ្ឋបាល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំ លំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រងការបែងចែកដំណើរការ និងការតាមដានលើការងារ ប្រកបដោយតម្លាភាព គណនេយ្យភាព និងសមធម៌ ជោគជ័យនៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បង សម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយគឺការបម្រើសេវាសាធារណៈតាម តម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងដំណើរការ នៃបរិវិត្តកម្មឌីជីថលត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលមានសសរស្ដម្ភសំខាន់ទាំង៣ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល សម្រាប់ជំរុញធុរជន និងប្រជាពលរដ្ឋ ឱ្យចាប់យកបច្ចេកវិទ្យាឌីជីថល ប្រកបដោយភាពជឿទុកចិត្ត។
ឆ្លៀតក្នុងឱកាសនោះ លោកលោករដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងជួយសម្របសម្រួលលើការងារសាងសង់បង្គោលអង់តែនបន្ថែម រហូតឈានដល់ការការដ្ឋានសាងសង់ក្នុងថ្ងៃនេះ។
លើសពីនេះ លោករដ្ឋមន្រ្តី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការបន្តជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងខេត្តកណ្ដាល និងទៅកាន់គ្រប់ទិសទីទូទាំងប្រទេសកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅ ឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លា នៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។
លោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា បច្ចុប្បន្នខេត្តកណ្តាលមានស្ថានីយអង់តែនចំនួន ៧៩០ ស្ថានីយ៍ និងបានធ្វើការសិក្សាអំពីតំបន់ដែលពុំទាន់មានសេវាទូរសព្ទចល័តទៅដល់ដើម្បីកំណត់បាននូវទីតាំងសម្រាប់ធ្វើការសាងសង់ស្ថានីយ៍បន្ថែម។ ជាក់ស្តែងនៅថ្ងៃនេះ យើងបាន និងកំពុងបើកការដ្ឋានសាងសង់ស្ថានីយ៍អង់តែន ១ កន្លែងតំណាង ឱ្យ ១៥០ ទីតាំងនៅទូទាំងខេត្តកណ្តាល។
លោកបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល ដែលបានខិតខំលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្នុងការជម្រុញវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងខេត្តកណ្តាល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា