ព័ត៌មានជាតិ
កម្ពុជា នៅតែបន្តរងផលប៉ះពាល់ពីគ្រឿងញៀន ដោយសារតែមានការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា នៅតែបន្តរងផលប៉ះពាល់ពីបញ្ហាគ្រឿងញៀនខុសច្បាប់ ដោយសារតែមានការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី ៩ នាល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ និងដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា នៅតែបន្តរងផលប៉ះពាល់ពីបញ្ហាគ្រឿងញៀនខុសច្បាប់ ដោយសារតែមានការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដូចជា៖ ការធ្វើចរាចរណ៍គ្រឿងញៀនឆ្លងកាត់ ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍។
ជាមួយគ្នានេះ ករណីរក្សាទុក កែច្នៃ ផលិត និងជួញដូរគ្រឿងញៀន ក៏កើតមាន និងបន្តកើនឡើងជាហូរហែ។ ជាក់ស្ដែងសារធាតុគីមី ដែលអាចផ្សំផលិតជាគ្រឿងញៀនជាច្រើនរយតោន រួមទាំងឧបករណ៍ សម្ភារៈកែច្នៃផលិត និងវេបខ្ចប់មួយចំនួនធំ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបង្រ្កាបបានជាបន្តបន្ទាប់។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ស្ថានភាពនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងទេស បាននិងកំពុងរីករាលដាលពីទីក្រុង ទីប្រជុំជន ទៅដល់តំបន់ជនបទមួយចំនួន ហើយអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន កាន់តែមានការកើនឡើងគួរឲ្យព្រួយបារម្ភ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី ១ ដោយបានកំណត់ត្រង់បរិស្ថានគ្របដណ្ដប់ស្នូលនៃយុទ្ធសាស្រ្ដ គឺការបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅអាទិភាពចំបង ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏បានធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូប ជាប្រធាន និង ៣រូប ជាអនុប្រធាន និងទេសរដ្ឋមន្ត្រីមួយរូប ជាអនុប្រធានប្រចាំការ រួមទាំងរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានាជាសមាជិក ដើម្បីឲ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀន មានភាពទូលំទូលាយ គ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងសភាពកាណ៍ នាពេលបច្ចុប្បន្ន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ