ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាក់ឱ្យចាត់វិធានការចំពោះទីតាំងក្លឹបកម្សាន្តណាដែលមានបទល្មើសគ្រឿង ញៀន
សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទូទាំងប្រទេស ត្រូវបន្តចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះទីតាំងក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងឡាយណាដែលអនុញ្ញាតឱ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។

អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនតាមសហគមន៍។
ទន្ទឹមនេះ សម្ដេចធិបតី បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរាជធានី ខេត្តនៅទូទាំងប្រទស បន្តយកចិត្តទុកដាក់លើការបង្ក្រាបនៅតាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយត្រូវចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ ចំពោះទីតាំងទាំងឡាយណា ដែលអនុញ្ញាតឱ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវក្ដាប់ឱ្យបានអត្តសញ្ញាណម្ចាស់ទីតាំង និងត្រូវវិធានការឱ្យដល់ឫសគល់។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀននៅតាមភូមិ ឃុំ សង្កាត់ ហើយត្រូវសហការជាមួយឪពុកម្ដាយ អាណាព្យាបាល ប្រមូលអ្នកញៀន ដើម្បីមកទទួលការព្យាបាល និងស្ដារនីតិសម្បទាឡើងវិញ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ