Connect with us

ព័ត៌មានជាតិ

ចំណូលពន្ធដារក្នុងខែមករា មានចំនួនជិត ៣០០លានដុល្លារ ធ្លាក់ចុះ ២លានដុល្លារបើធៀបឆ្នាំមុន

បានផុស

នៅ

ក្នុងខែមករា ឆ្នាំ២០២៤ ចំណូល ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ២០៩,១៤ ប៊ីលានរៀល (ប្រមាណជា ២៩៨,៥៥ លានដុល្លារ) ស្មើនឹង ៧,១៧% នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា ឆ្នាំ២០២៣ មានការថយចុះ ចំនួន ៨,២៤ ប៊ីលានរៀល (ប្រមាណជា ២,០៣ លានដុល្លារ) ស្មើនឹង ០,៦៨%។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំបួកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ ២០២៤ លោក គង់ វិបុល បានលើកឡើងថា ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ប្រមូលបានចំនួន ៣៥,១១ ប៊ីលានរៀល (ប្រមាណ ៨,៦៧លានដុល្លារ)។

ជាមួយគ្នានេះ កម្មវិធីវិក្កយបត្រនាំសំណាង (GDTLucky Draw ) ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជនដោយចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់ខែមករា ឆ្នាំ២០២៤ មានវិក្កយបត្របានបញ្ជូនមកសរុបជាង ៩១ម៉ឺន វិក្កយបត្រ។

បើតាមលោក គង់ វិបុល លទ្ធផលការងារសំខាន់ៗក្នុងខែមករា ឆ្នាំ២០២៤ ត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗមក អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលយន្តការនេះគឺបានបង្កើតនូវជម្រើសតាមអនឡាញបន្ថែមពីលើជម្រើសនៃការអញ្ជើញមកផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។

អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំនិយាម នីតិវិធីប្រតិបត្តិការងារ (SOP) ស្តីពីការជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធ និងការស្នើសុំទិន្នន័យអចលនទ្រព្យផងដែរ។

អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់បក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៣ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយមិនមានការថមថយឡើយ តាមរយៈបព័ន្ធពន្ធដារ e-Filing និង ToIe-Filing ដែលរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម