Connect with us

ព័ត៌មានជាតិ

កូនផ្សោតឈ្មោលមួយក្បាលនៅខេត្តក្រចេះ ងាប់ព្រោះជាប់មង

បានផុស

នៅ

នៅថ្ងៃទី១៨ ខែកុម្ភៈ កូនផ្សោតឈ្មោលមួយក្បាល បានស្លាប់ក្នុងភូមិបឹងត្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីអន្លង់កាំពី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់។

តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF បានសន្និដ្ឋានថា កូនផ្សោតនេះស្លាប់ដោយសារឧបករណ៍នេសាទមង ពីព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។

ចំពោះបញ្ហានេះ រដ្ឋបាលជលផល នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទខុសច្បាប់និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើសតាមច្បាប់ស្តីពីផលផល។

រដ្ឋបាលជលផល ក៏បានអំពាវនាវឱ្យប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ចនៅពេលឃើញមានអ្នកប្រើឧបករណ៍មងក្នុងអន្លង់ផ្សោត និងឧបករណ៍ឆក់ត្រី ដោយរដ្ឋបាលជលផលនឹងផ្តល់ជូននូវ រង្វាន់លើកទឹកចិត្ត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម