Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ការបណ្តុះបណ្តាល​ចំណេះដឹង​ដល់​មន្ត្រី​អធិការកិច្ច​គ្រប់រូប​ជាការ​បង្កើន​ប្រសិទ្ធភាព​ការងារ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ការបណ្តុះបណ្តាល​បង្កើន​ចំណេះដឹង​ដល់​មន្ត្រី​អធិការកិច្ច គ្រប់រូប​មាន​សារៈសំខាន់ សម្រាប់​ត្រួតពិនិត្យ ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព តាមរយៈ​ការធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ សំដៅ​បង្ការ ទប់ស្កាត់ កែលំអ និង​មាន​វិធានការ ដើម្បី​ប្រឆាំង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា តាមរយៈ​ជំនាញ​ទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួង​រយៈពេល ៩​ខែ និង​លើក​ទិសដៅ​អនុវត្ត​បន្ត នា​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែ វិច្ឆិកា ដឹកនាំ​កិច្ចប្រជុំ ស្តីពី​វឌ្ឍនៈភាព​របស់​ក្រសួង​ដែល​បាន​អនុវត្ត​រយៈពេល​កន្លងមក​។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​លោកស្រី​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​រដ្ឋបាល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​អធិការកិច្ច ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​លោកនាយក​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ជាច្រើនរូប​។

​លោកជំទាវ​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដល់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​ និង​អធិការ​ដែល​កន្លងមក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ភារកិច្ច​ការងារ​ជំនាញ​រៀងៗ​ខ្លួន​រួម​នឹង​ការទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ​។ លោកជំទាវ ម៉ែន សំអន បាន​អបអរសាទរ ចំពោះ​សិក្ខាកាម ​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​ជា​បន្តបន្ទាប់​ដោយ​ជោគជ័យ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​យ៉ាង​ច្បាស់​ថា ធនធាន​នៃ​ចំណេះដឹង​របស់​មន្ត្រី​អធិការកិច្ច​គ្រប់ៗ​រូប គឺជា​កាយវិការ​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ត្រួតពិនិត្យ​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព តាមរយៈ​ការធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ សំដៅ​បង្ការ ទប់ស្កាត់ កែលំអ និង​មាន​វិធានការ ដើម្បី​ប្រឆាំង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា តាមរយៈ​ជំនាញ​ផ្សេងៗ​និង​ផ្នែក​ច្បាប់​តែ​ម្តង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម