Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារ ដើម្បីសម្រេចក្តីស្រមៃថ្ងៃអនាគតស្របនឹងទីផ្សារ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសិស្សនិស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវនឹងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខចង់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ដែលធ្វើឡើងនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាក្នុងរាជធានីភ្នំពេញដែលត្រូវបានរៀបចំរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងធនាគារអេស៊ីលីដា និងវិស័យឯកជនចំនួន២០ក្រុមហ៊ុនផ្សេងទៀត។

លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ទៅកាន់សិក្ខាកាមទាំងអស់ថា សិក្ខាសាលានឹងផ្តល់ធាតុចូលសម្រាប់សិក្ខាកាមក្នុងការត្រិះរិះពិចារណាលើការជ្រើសរើសវិថីជីវិតនាពេលអនាគតដើម្បីសម្រេចក្តីស្រមៃដោយឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នកជំនាញ និងតម្រូវការងារទីផ្សារជាក់ស្តែងពីវិស័យឯកជន។ ការធ្វើយ៉ាងដូចនេះ នឹងជំរុញឱ្យកម្លាំងពលកម្មវ័យក្មេងកម្ពុជា សម្រេចក្តីស្រមៃរបស់ខ្លួនហើយក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះដែលមានទិសដៅផ្តល់នូវព័ត៌មានគ្រប់គ្រាន់ ទូលំទូលាយ និងច្រើនជម្រើសសម្រាប់ប្រជាពលរដ្ឋ និងយុវជន។

លោក​ បណ្ឌិត​ ផុន​ ណារិន​ សាកលធិការ​​នៃ​សកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​ អេស៉ីលីដា​ បាន​លើក​ឡើង​ថា​សកលវិទ្យាល័យពាណិជ្ជសាស្ត្រ​ អេស៊ីលីដា ​​កំពុង​តែ​អនុវត្តន៍​តាម​អនុសាស្ត្រ​ របស់​សម្តេចបវធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ៥ចំណុចរួមមាន៖

១​-ចូលរួមបន្ត​ យកចិត្តទុកដាក់ខ្ពស់​ លេីការអភិវឌ្ឈន៍ធន់ធានមនុស្សទាំងបរិមាណនិងគុណភាព​ ដេីម្បីឆ្លេីយតបឱ្យកាន់តែប្រសេីរទៅនិងតម្រ៉ូវការនិងការកេីនឡេីង​ ក្នុងការប្រួតប្រជែងទីផ្សារការងារ​ កាអភិវត្តន៍សង្គមសេច្ចកិច្ចឆ្ពោះទៅរកការកសាងសង្គមសេច្ចកិច្ចឌីជីថល។

២​​ -ចូលរួមបន្តលើក​កម្ពស់កាអប់រំឌីជីថល​ ដើម្បី​រួម​ចំណែកក្នុងការកសាង​ ពលរដ្ឋ​ឌីជីថល​ទៅ​កាន់​ប្រសិទ្ធិភាពក្នុងការបង្រៀន​ និងការរៀនតាមប្រព័ន្ធ​ ឌីជីថល​ ព្រមទាំងលើក​កម្ពស់​ស្វ័យ​សិក្សា​របស់​និស្សិត​និង​លើក​ទឹកចិត្តឱ្យមានការស្រាវជ្រាវនិងការរៀនអស់មួយជីវិត។

៣​-ចូល​រួម​បន្ត​កែ​ទម្រង់​ប្រព័ន្ធ​សិក្សា​ ឱ្យ​កាន់​តែ​ប្រសើរ​ និង​អនុវត្តន៍​កម្មវិធី​សិក្សា​ៗ​ថ្មី​ ស្រប​តាម​ឧត្តម​នានុវត្ត​តំបន់​ និង​អន្តរជាតិ​ផ្តោត​លើ​មូល​និធិ​ និង​ជំនាញ​​ផ្នែក​បច្ចេកវិជ្ជា​ និង​ឌីជីថល​ស្រប​តាម​និន្នាការ​នៃ​សេដ្ឋកិច្ច​ និង​សង្គម​តម្រូវ​ការ​ទីផ្សារ​ការងារ​ និង​បរិវត្ត​ឧស្សាហកម្ម​ទី​៤​។ ​

៤​-ចូល​រួម​បង្កើត​ ​កិច្ច​ប្រតិបត្តិការ​ជាមួយ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​​ និង​គ្រឹះ​ស្ថាន​ស្រាវ​ជ្រាវ​ជាតិ​និង​អន្តរជាតិ​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​រួម​គ្នា​ធ្វើ​ទស្សន​កិច្ច​សិក្សា​ទៅ​វិញ​​ទៅ​មក​ដកស្រង់​បទពិសោធន៍​ជាក់​ស្តែង​សំដៅ​លើក​កម្ពស់​​​គុណភាព​អប់​រំ​ការ​សិក្សា​ស្រាវ​ជ្រាវ​និង​ផ្លាស់​ប្តូរ​និស្សិត​អាហាររូបករណ៍​រវាង​សាកលវិទ្យាល័យ​ជា​ដៃ​គូរ។

៥-ចូល​រួម​បន្ត​អភិវឌ្ឍ​សមត្ថភាព​ជា​ប្រចាំ​ និង​បង្រៀន​កា​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​តាម​ជំនាញ​ឯក​ទេស​របស់​ខ្លួន​ដើម្បី​លើក​កម្ពស់​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការ​បង្រៀន​​ ក្នុង​ការ​ផ្សារ​ភ្ជាប់​​ទ្រឹស្តី​ទៅ​និង​ការ​អនុវត្ត​ជាក់​ស្តែង​ដើម្បី​ផ្ទេរ​ចំណេះ​ជាក់​ស្តែង​ទាំង​ទ្រឹះ​ស្តី​ការ​អនុវត្ត​ និង​ឧត្តមានុវត្ត​ជូន​និស្សិត​។​

ក្នុងសិក្ខាសាលាដដែល លោកបណ្ឌិត ផុន ណារិន សាកលធិការ នៃសកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៉ីលីដាបានបង្ហាញបទពិសោធន៍ខ្លះៗដល់និស្សិតយល់ឱ្យច្បាស់ពីសម័យឌីជីថល ដេីម្បីត្រៀមខ្លួនក្នុងទីផ្សារការងារ និស្សិតត្រូវមាន បច្ចេកវិទ្យា ភាសាអង់គ្លេស និងភាពបទបែនទំនាក់ទំនង៕

អត្ថបទ​៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម