Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពធ្វើប្រធានសមាគមសិល្បៈចេញសិន

បានផុស

នៅ

នៅម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រឱ្យអ្នកឧកញ៉ា ឡែង ណាវ៉ាត្រា ធ្វើជាប្រធានសមាគមសិល្បៈដើម្បីអាចជួយដោះស្រាយបញ្ហាប្រឈមធំៗបាន ប៉ុន្តែរំលងបានប្រមាណជាង៥ម៉ោងក្រោយមក ពោលនៅម៉ោង១០៖៥២នាទីយប់ថ្ងៃដដែល សម្ដេចតេជោ បានបង្ហោះសារលើគេហទំព័រហ្វេសប៊ុក ដោយបានស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពធ្វើជាប្រធានសមាគមនសិល្បៈនាពេលនេះចេញសិន ហើយរងចាំធ្វើជាប្រធានសមាគមសិល្បៈនាពេលក្រោយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ នៅក្នុងសំណេរលើទំព័រហ្វេសប៊ុកដែលសម្ដេចតេជោ បានបង្ហោះស្ដីពីការគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានការចូលរួមបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ពួកគេបានបញ្ចេញមតិថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គួរតែពន្លឿនការសាងសង់បុរីជូនអតិថិជនប្រសើរជាជាងការចង់ធ្វើជាប្រធានសមាគមសិល្បៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនជាអ្នកជំនាញខាងសិល្បៈ ដូច្នេះមិនគួរធ្វើជាប្រធានសមាគមសិល្បៈឡើយ ….។

ក្នុងសំណេរនៅលើការបង្ហោះនាវេលាម៉ោង ១០៖៥២នាទីយប់នេះ សម្ដេចអះអាងថា សម្ដេចបានអានរាល់ការបញ្ចេញយោបល់របស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកលើការដាក់បេក្ខជនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ។

ក្នុងសំណេរដែលបង្ហោះនៅម៉ោងជាង១០យប់នេះ សម្ដេចតេជោបានបញ្ជាក់ជាថ្មីម្ដងទៀតថា សម្រាប់ការបញ្ចេញមតិផ្ទាល់របស់សម្ដេច ដែលគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ គឺសម្ដេចបញ្ចេញមតិក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។ សម្ដេចបន្តថា ទោះសម្ដេចគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាធ្វើជាប្រធានសមាគមក៏ពិតមែន តែសន្លឹកឆ្នោតជ្រើសរើសប្រធានសមាគមគឺស្ថិតនៅលើដៃរបស់សិល្បករ សិល្បការីនីដែលជាអ្នកមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។

សម្ដេចបានបន្តថា រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ សម្ដេចបានដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្នុងការប្រគល់ផ្ទះជូនអតិថិជន ដោយសារកប់ទុនលើដីចំនួនច្រើន។ ទោះកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុនមិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។

ចំពោះការបញ្ចេញមតិថា អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មិនមែនជាអ្នកជំនាញខាងសិល្បៈ ដូច្នេះមិនគួរធ្វើជាប្រធានសមាគមសិល្បៈឡើយ សម្ដេចតេជោ ហ៊ុន​ សែន បានពន្យល់ថា រាល់បុគ្គលដែលចង់ធ្វើជាប្រធានសមាគម មិនតម្រូវថាទាល់តែចេះសិល្បៈទើបអាចធ្វើប្រធានសមាគមសិល្បៈបាននោះទេ។ សម្ដេចបានលើកជាឧទាហរណ៍ក្នុងក្របខណ្ឌនៅកម្ពុជាជាក់ស្ដែងថា រដ្ឋមន្ត្រីក្រសួងវប្បធម៍កម្ពុជាមិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងវប្បធម៌ដែលមិនចេះសិល្បៈ គឺអាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ លើសពីនេះ សម្ដេចបានលើកឧទាហរណ៍ជាក់ស្ដែកក្នុងប្រទេសថៃថា ពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃមិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ សម្ដេចបន្ថែមថា ប្រទេសមួយចំនួន រដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនមែនជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យទេ តែរដ្ឋមន្ត្រីសុខាភិបាលនោះអាចគ្រប់គ្រងលើវិស័យសុខាភិបាលបាន។

ក្នុងសំណេរដែលសម្ដេចតេជោ ផ្សព្វផ្សាយនៅម៉ោងជាង១០យប់ដដែល សម្ដេចបន្ថែមថា ដើម្បីងាយស្រួល សម្ដេចស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាងចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។

សម្ដេចបញ្ជាក់ម្ដងទៀតថា គំនិតរបស់សម្ដេច គឺមិនចង់ឃើញការលំបាករបស់សមាគមសិល្បៈ ក្នុងការស្វែងរកថវិកាដើម្បីជួយដល់សិល្បករ សិល្បការិនីដែលជួបការលំបាកឡើយ។ សម្ដេចតេជោ ឱ្យដឹងថា ឧកញ៉ា ហេង ឡុង និងអ្នកនាងចន ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយសម្ដេចប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើនដើម្បីជួយសិល្បករសិល្បការិនីដែលជួបការលំបាក។

សម្ដេចតេជោ បានបង្ហាញក្ដីសង្ឃឹមថា សមាគមសិល្បៈនឹងរកបានប្រធានសមាគមដែលល្អ មានលទ្ធភាពជួយសិល្បករសិល្បការិនីបាន។ សម្ដេចក៏បានប្រាប់ទៅកាន់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឱ្យរងចាំធ្វើជាប្រធានសមាគមសិល្បៈនាពេលក្រោយក៏មិនទាន់ហួសពេលដែរ៕​

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម