Connect with us

ព័ត៌មានជាតិ

មេកន្ទ្រាញជនជាតិព្នង​ ដឹកនាំអភិរក្សប្រពៃណីពីដូនតា​កុំឲ្យបាត់បង់

បានផុស

នៅ

លោក សាន អូល អាយុ ៧៨ឆ្នាំ ត្រូវបានបងប្អូនជនជាតិព្នងរស់នៅភូមិក្បាលរមាសចាស់ ស្រុកសេសាន  ខេត្តស្ទឹងត្រែងគាំទ្រឱ្យដឹកនាំការអភិរក្សប្រពៃណីជនជាតិព្នង សម្រាប់ឱ្យកូនចៅប្រតិបត្តិតាម បន្ទាប់ពីលោកតា ញ៉យ សារ៉ូ មេន្ទ្រាញចាស់បានទទួលមរណៈភាពទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសែនព្រេនសម្តែងការដឹងគុណទឹកដោះម្តាយរបស់បងប្អូនជនជាតិព្នង ធ្វើឡើងនៅភូមិឃុំក្បាលរមាសចាស់ កាល​ពីនៅថ្ងៃទី ១៧ ខែកុម្ភៈ លោក សានអូល អាយុ៧៨ឆ្នាំ ជនជាតិព្នងទទួលកាន់តំណែងជាមេកន្ទ្រាញបានបញ្ជាក់ក្នុងវិធីសែនព្រៀនរបស់បងប្អូនជនជាតិព្នងនៅឃុំក្បាលរមាសកាលពីថ្ងៃទី ២០ ខែកុម្ភៈថា៖ លោកតា ញ៉យ សារ៉ូ អាយុ១០៨ឆ្នាំ គាត់បានទទួលមរណៈភាពទៅកាលពីខែកក្កដាឆ្នាំ២០២៣ បានបន្សល់ទុកនូវដំបូន្មានល្អៗជាច្រើន សម្រាប់ឱ្យកូនចៅបន្តវេនប្រតិបត្តិ ដើម្បីថែរក្សាអត្តសញ្ញាណជនជាតិព្នងឱ្យនៅគង់វង្សយូរអង្វែង។

លោកបន្តថា៖ «ថ្ងៃនេះបងប្អូនជនជាតិបាននាំយកនំចំណីស្រាពាងមកជួបជុំគ្នាធ្វើ ពិធីសែនព្រេន (រំឭកគុណទឹកដោះម្តាយ) នៅមុនថ្ងៃចូលឆ្នាំ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកុម្ភៈព្រោះទឹកដោះព្រះមេរុ៍(ស្រូវអង្គរ)បានចិញ្ចឹមជីវិតយើង កូនចៅយើងឱ្យរស់ធំធាត់មកដល់សព្វថ្ងៃនេះ ខ្ញុំបន្តដឹកនាំរាល់ថ្ងៃនេះកូនចៅសែនប្រពៃណីកុំចោល កុំបោះបង់រឿងប្រពៃណីរឿងច្បាប់ សែនព្រេនទឹកដោះម្ដាយថ្លៃ ស្រូវអង្ករ និងថ្លៃមែនទែន អញ្ចឹងយើងរស់ដោយសារស្រូវអង្ករ»។ 

លោកស្រី ដាំបាង ជនជាតិព្នងនៅភូមិក្បាលរមាសចាស់នេះដែរ បានទទួលស្គាល់ថា៖ ជានិច្ចជាកាលក្រោយពេលបងប្អូនជនជាតិយើងធ្វើពិធីនេះហើយ ការរស់នៅក្នុងភូមិក៏ទទួលបានសេចក្តីសប្បាយសុខ ចម្រុងចម្រើនមកដល់កូនចៅ។

លោកស្រីបន្តថា៖ ពីធីសែនព្រេននេះចាស់ទុំបានដឹកនាំធ្វើឡើង នៅក្នុងខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីថែរក្សាអត្តសញ្ញាណកុំឱ្យបាត់បង់ យើងសែនហ្នឹងអត់ឱ្យបាត់ប្រពៃណីទេ តែទំនៀមទម្លាប់បើយើងអត់បានធ្វើ វាធ្វើឲ្យយើងឈឺគ្រុន ហើយអត់មានសុខទេ បើយើងធ្វើទៅវាមានសុខសប្បាយទាំងអស់គ្នាចម្រុងចម្រើន តកូនតចៅទៅ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានគាំទ្រចំពោះបងប្អូនជនជាតិព្នងដែលបានរៀបចំធ្វើពិធីនេះឡើង  ព្រោះជាការទាក់ទងគ្នាល្អទៅវិញទៅមក មានត្រីសាច់ ចំណីអាហារ ស្រាពាង បានយកមកជួបជុំបរិភោគរួមគ្នា បង្ហាញឲ្យឃើញពីការសាមគ្គីភាពយ៉ាងល្អប្រសើរ។

លោកបន្តថា៖ នេះជាគោលចំណងដែលអាជ្ញាធរ មូលដ្ឋានតែងចង់បាន និងចង់ឃើញ ប្រជាពលរដ្ឋយើងមានសិទ្ធរស់នៅគ្រប់យ៉ាង និងនាំគ្នាអភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើនតរៀងទៅបន្ថែមទៀត។

សូមបញ្ជាក់ថា៖ នៅក្នុងពិធីនេះលោកអភិបាលស្រុកសេសាន និងអាជ្ញាធរពាក់ព័ន្ធបានជួយឧបត្ថម្ភថវិកា ចំនួន​៥៥​ម៉ឺនរៀល និងសម្ភារៈគ្រឿងបរិភោគ១ចំនួន ដើម្បីលើកទឹកចិត្តដល់បងប្អូនជនជាតិព្នង ឱ្យកាន់តែមានភាពសប្បាយរីករាយ ស្ថិតនៅក្រោមដំបូលសុខសន្តិភាព និងមានការអភិវឌ្ឍន នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាធិបតីបវរ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម