Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ២១ ចម្ងាយ​ជិតជាងគេ​ទៅ​ច្រក​ព្រំដែន​វៀតណាម​មាន​កូន​ព្រែក​ជាង ៥០ កន្លែង

បានផុស

នៅ

ផ្លូវ​ជាតិ​លេខ ២១ ដែល​តភ្ជាប់​ពី​ទីរួម​ខេត្ត​កណ្ដាល​ទៅកាន់​ច្រក​ទ្វារ​ព្រំដែន​ជ្រៃធំ ជា​ផ្លូវ​ជាតិ​ដែល​មាន​ចម្ងាយ​ជិត​ជាងគេ​ទៅ​ព្រំដែន​ប្រទេស​​វៀតណាម។

​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​​ជាច្រក​ដឹកជញ្ជូនដ៏​សំខាន់​នេះ មាន​កូន​ព្រែក​ច្រើន​ជាង ៥០ កន្លែង​លើ​​ប្រវែង​ខ្សែ​ផ្លូវ​ជាង ៦៣ គីឡូម៉ែត្រ។

«ផ្លូវ​នេះ​វា​ពិត​ជា​មានការ​លំបាក​បន្តិច​ទៅ​លើ​ការ​សាងសង់។ ការ​ចំណាយ​ក៏ច្រើន មូលហេតុ​នៅ​ត្រង់​ថាយើង​មានកូនព្រែក​ច្រើនណាស់​នៅតាម​ដងផ្លូវនេះ»។ នេះ​បើតាមការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​តេជោ ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ ២១ កាល​ពី​ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​ប្រមុខមេដឹកនាំ​កម្ពុជា​បាន​អះអាង​នៅពេលនោះ​ថា មាន​មនុស្ស​ខ្លះ​បាន​មក​លួច​ខ្សឹបឲ្យ​លុប​កូន​ព្រែក​តូច​ៗ​ដើម្បី​ជំនួស​វិញ​ដោយ​ការ​ចាក់ដី ហើយ​ចំណេញ​ដីធ្លីទៀតផង។ ប៉ុន្តែ​សម្តេច​បាន​ប្រាប់​ទៅវិញ​ថា រឿង​ហ្នឹង​វា​ជា​បទពិសោធន៍​មួយ​ដែល​ធ្លាប់​បានឃើញ​តាម​ផ្លូវជាតិ​លេខ ១។ ផ្លូវជាតិ​លេខ ១ ត្រង់​ចំណុច​ស្ពាន​ដែល​ជប៉ុន​កសាង​ពីរ​កន្លែង ​ពីដើម​ជា​ព្រែក ប៉ុន្តែ ប៉ុល​ ពត បាន​បិទ។ ដល់​បិទ ទឹក​ជំនន់​ឆ្នាំ ២០០០ ស្ទើរ​តែ​លិច​ទីក្រុង​ភ្នំពេញ ហើយ​ពេលនោះ​សម្តេច​បាន​ដាក់​បទ​បញ្ជា​កាត់ផ្លូវជាតិ​លេខ ១ ទើប​បន្ធូរ​ចរន្ត​ទឹក​ពី​ខាង​លើ​ចុះ​មក។

នៅ​ភាគ​ខាង​ក្រោម​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ២១ គឺ​មាន​ស្ពាន​កាត់​ព្រែក​តូច/ធំ រហូត​ដល់​ជាង ៥០ ស្ពាន។ បើតាម​សម្តេច​តេជោ ត្រូវកសាងស្ពានមិនអាចលុបព្រែក​បានទេ ត្បិត​ព្រែក​នាំចូល​ដី​ល្បាប់​ហ្នឹង​ម្ខាង តែ​ម្ខាងទៀត​គឺ​ចរាចរ​បន្លាស់​ទី​ត្រី​នៅ​ពេល​ដែល​មាន​ទឹកឡើង ដែល​ធ្វើ​ឱ្យ​កើត​មាន​ធនធាន​ត្រី​នៅ​ផ្នែក​ខាងក្រោម និង​ការស្រោចស្រព​ទឹក​សម្រាប់​ដោះស្រាយ​វិស័យ​កសិកម្ម​របស់​យើង​។

ផ្លូវជាតិលេខ២១ មាន​​ប្រវែង​សរុប ៦៣,៦ គីឡូម៉ែត្រ ចាប់​ពីរង្វង់មូលតាខ្មៅដល់​ច្រកជ្រៃធំ​ព្រំដែន​វៀតណាម បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ ២០២២ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ។

លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ខ្សែ​ផ្លូវមួយ​នេះ។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បើ​គិតអំពីផ្លូវ​ទាំងអស់​ដែលតភ្ជាប់ជាមួយ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម ផ្លូវជាតិ​លេខ ២១ មាន​ចម្ងាយជិតជាងគេ​ក្នុងការផ្លាស់ប្តូរ​ទំនិញទៅវិញទៅមក។ មិនគ្រាន់​តែទំនិញទេ​សម្រាប់​ច្រក​នេះ ការផ្លាស់ប្តូរគ្នា​ពិសេស​ការនាំអគ្គិសនី​ពីវៀតណាម​មក​កាន់​កម្ពុជាក៏​ធ្វើ​ទៅតាម​ច្រក​នេះ​យ៉ាង​ច្រើន​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ហែម សុវត្ថិ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគនិងថវិកា​ជូនកងកម្លាំង នៅខេត្តព្រះវិហារ

សន្តិសុខសង្គម៥៦ នាទីutes មុន

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពាក់ព័ន្ធករណីវាយកូនស្រី និងម្ដាយបង្កើតស្លាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធនាគារពិភព​លោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃ​មកត្រឹម ១,៨​ ភាគរយ

បណ្ណាល័យគោប្រាក់
ជីវិតកម្សាន្ដ២ ម៉ោង មុន

Orn Richard គ្រោងបន្ថែមកុំព្យូរទ័រ ២០គ្រឿង សម្រាប់ជាថ្នាក់សិក្សាក្នុងបណ្ណាល័យសាធារណៈរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះសង្គ្រាមពាក្យសម្តីរវាង Trump និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ជុំវិញកុបកម្មនៅ LA

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះ​ចម្បាំង​របប​សឹក​មីយ៉ាន់​ម៉ាមួយគ្រឿង ត្រូវកង​កម្លាំងប្រដាប់​អាវុធ​បាញ់​ទម្លាក់​នៅ​តំបន់​ Sagaing

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃថាតំបន់មុំបីជាដីថៃ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សួរវិញថា បើជាដីខ្លួនឯងហេតុអ្វីមិនទៅតុលាការអន្តរជាតិជាមួយកម្ពុជា?

សន្តិសុខសង្គម៣ ម៉ោង មុន

ថៅកែលក់គ្រឿងសំណង់ម្នាក់ធ្លាក់ពីលេីផ្ទះស្លាប់ សង្ស័យបណ្តាលមកពីស្រវឹងស្រា

Sokha Hotels

ព័ត៌មានពេញនិយម