ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ សម្តេច ហ៊ុន ម៉ាណែត មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ចាន់ណា ទេ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះឡើយ។ នេះជាការអះអាងរបស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្រុមអ្នកនាំពាក្យ បានសម្ដែងការសោកស្តាយចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានច្បាស់លាល់នេះ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពស្អាតស្អំរបស់សម្តេចនាយករដ្ឋមន្ត្រី។

ការចេញមកច្រានការរបស់ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ពេលនេះ ក្រោយសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើង ឈ្មោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅមានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធ និងនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី តាមរយៈសេចក្ដីបំភ្លឺរបស់ខ្លួន បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានទាំងនេះ ដែលក្រុមអ្នកនាំពាក្យ ចាត់ទុកថា ជាប្រភេទព័ត៌មានមិនមានប្រភព និងមិនមានមូលដ្ឋានច្បាស់លាល់ ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំ និងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវសេចក្ដីបដិសេធរបស់ឧកញ៉ា ឡេង ចាន់ណា ចំពោះការផ្សព្វ ផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដែលថាខ្លួនបានយក ហើយក៏បានចេញលិខិតសារភាពកំហុស និងសូមអភ័យទោសពីសម្តេចធិបតី ចំពោះការលើកឡើងថា សម្តេចធិបតី ជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ផងដែរ។
ដូច្នេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពុំមានកិច្ចការអ្វីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធ៌មរបស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។
បើតាមសេចក្ដីបំភ្លឺរបស់ក្រុមអ្នកនាំពាក្យដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយ ថា សម្តេច មិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច