Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញកូនស្រីពៅរបស់លោក ថាក់ ស៊ីន មកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខែក្រោយ

បានផុស

នៅ

ឆ្លៀតក្នុងដំណើរអញ្ជើញទៅសាកសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន នៅទីក្រុងបាងកក សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញកូនស្រីពៅរបស់លោក ថាក់ ស៊ីន ដែលជាប្រធានគណបក្សភឿថៃ មកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខែក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅសួរសុខទុក្ខលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងជាត្រូវជាបងធម៌របស់សម្ដេច ដោយផ្ទាល់នៅភូមិគ្រឹះរបស់លោក ថាក់ ស៊ីន នាទីក្រុងបាងកក។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ឱ្យដឹងដូច្នេះថា៖ «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់ ស៊ីន ទោះបីមានជម្ងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់ អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ»។

តាមរយៈសំណេរនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ដើម្បីពង្រឹងចំណងមិត្តភាព សម្ដេច បាន អញ្ជើញលោកស្រី អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ មកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

តែយ៉ាងណាមិញ សម្ដេចតេជោ បានអះអាងថា ជំនួបរវាងអតីតនាយករដ្ឋមន្ត្រីទាំង២នាក់ ជួបគ្នាពេលនេះ មិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់សម្ដេចតេជោ និងលោក ថាក់ ស៊ីន តាំងពីឆ្នាំ១៩៩២មកម្ល៉េះ៕

គួរជម្រាបជូនបន្តិចថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម