ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកលក់ដីឡូត៍ម្នាក់ដកហូតថ្នាំញៀនជាង១០០កញ្ចប់
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បង្ក្រាបករណី ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន (ម៉ាទឹកកក) ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនចំនួន១១១កញ្ចប់។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច រោងចិញ្ចឹមមាន់របស់ជនសង្ស័យ ស្ថិតនៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ខេង ភារី ហៅពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (មានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល)។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង០៦នាទីព្រឹក កម្លាំងអធិការដ្ឋានស្រុកអង្គស្នួល បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណី ធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្តកណ្តាល និងមានការសម្របសម្រួលឯកភាព ពីលោកឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីលោកនាយប៉ុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ បងស្រីជនសង្ស័យ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះ និងរោងចិញ្ចឹមមាន់របស់ជនសង្ស័យ រកឃើញថ្នាំញៀនចំនួន១១១កញ្ចប់តូច និងថងវេចខ្ចប់ថ្នាំញៀនមួយចំនួន ដែលជនសង្ស័យបានលាក់ទុកក្នុងកាបូបដៃហើយស៊កកប់នៅក្នុងដំបូលរោងមាន់ (ដំបូលប្រក់ស្លឹក)។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ថ្នាំញៀននោះពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ យកមកលក់ឲ្យនៅតាមផ្លូវជាតិផ្តុំកំបូល ក្នុងតម្លៃ ១៥០ដុល្លារ (មួយរយហាសិបដុល្លារ) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយខ្លួនបានយកមកលក់បន្តឲ្យទៅឈ្មោះ រី ភារុណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ ៖ សុខុម
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច