ព័ត៌មានជាតិ
លោក សួង ណយ ស្នើឱ្យមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីបន្ថែមទៀត
លោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានស្នើឱ្យក្រសួង មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាជំុរញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗបន្ថែមទៀត។
លោកបានលើកឡើងបែបនេះ នៅក្នុងការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ក្រោមគម្រោង “អភិវឌ្ឍន៍អាជីវកម្ម និងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ភូមិមួយផលិតផលមួយ និងគម្រោង សហគមន៍នេសាទ បង្កើតការងារ ជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបបែកខាងលិចខេត្តសៀមរាប នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបញ្ជាក់ថា ភូមិមួយ ផលិតផលមួយ គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីក្រសួង អង្គភាព មន្ទីរ ស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់។ នេះ ជាគោលការណ៍គ្រឹះ និងជាគោលដៅដែលចង់បាន សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។
លោក សួង ណយ បានឱ្យដឹងថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបង្កើតអស់រយៈពេល ១៧ឆ្នាំហើយ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើចលនាភូមិមួយ ផលិតផលមួយ ព្រោះវាអាចជួយធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋានល្អ ហើយជាបន្តបន្ទាប់ក៏បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗ និងគោលនយោបាយមួយចំនួនទៀត។ ក្នុងនោះ បានរៀបចំឡើងវិញនូគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយលើកទី១ ឆ្នាំ២០១៩-២០២៣។
ដោយឡែក នៅចុងឆ្នាំ២០២១ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចប់ដំណាក់កាលទី១ នៃចលនាភូមិមួយផលិតផលមួយ ដោយមានខេត្តចំនួន១០ ចងក្រងបាន ១២០ ផលិតផល។ ចំណែក នៅឆ្នាំ២០២២ ទាំង២៥ រាជធានី/ខេត្ត ចងក្រងបាន ៦០០ ផលិតផល ខេត្តសៀមរាប មាន ៤២ ផលិតផល។
រីឯ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ត្រូវចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករនៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ។ ជាមួយគ្នានេះ ត្រូវអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិមួយ ផលិតផលមួយ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍៕
អត្ថបទ៖ គឿន វេត
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច