ព័ត៌មានជាតិ
កសិករ៖ ទិន្នផលស្វាយចន្ទីធ្លាក់ចុះ ខណៈតម្លៃក៏ទាប នាដើមរដូវប្រមូលផលឆ្នាំនេះ
កសិករដាំស្វាយចន្ទីបានឱ្យដឹងថា ទិន្នផលស្វាយចន្ទីនៅឆ្នាំ ២០២៤នេះ ទទួលបានតិចជាងឆ្នាំមុន ដោយសារបញ្ហាអាកាសធាតុ ខណៈតម្លៃក៏ទាប។
លោក វ៉ាន់ ពេជ្រ កសិករនៅភូមិជាំផ្កា ស្រុកសណ្ដាន់ ខេត្តកំពង់ធំបានឱ្យដឹងថា លោកដាំស្វាយចន្ទីចំនួន ៤ ហិកតា ដោយក្នុង១ ហិកតាទទួលបានផលប្រមាណ ២.៥ តោន ពោលគឺទិន្នផលតិចជាងឆ្នាំមុនៗ ដែលបានជាង ៣ តោនក្នុង១ហិកតា។

សម្រាប់តម្លៃស្វាយចន្ទីបច្ចុប្បន្នលោកលក់បាន ៥.០០០-៥.១០០ រៀល/គ.ក ខណៈតម្លៃនេះនៅទាប ប៉ុន្តែក៏អាចផ្ដល់ផលឱ្យលោកបានចំណេញតិចតូច ដោយសារការចំណាយទៅលើ ជី ប្រេង ថ្នាំ និងកម្លាំងពលកម្ម។
លោក វ៉ាន់ ពេជ្រ បញ្ជាក់ថា ក្នុងមួយហិកតា លោកអាចចំណេញថវិកាប្រមាណ ១០ លានរៀល ខណៈក៏មានកសិករមួយចំនួនក៏ខាតបង់ផងដែរ។

សមាគមស្វាយចន្ទីកម្ពុជាកាលពីពេលថ្មីៗនេះ បានទម្លាក់ការព្យាករណ៍ទិន្នផលស្វាយចន្ទីលើស ១០ ភាគរយ នៅឆ្នាំ ២០២៤ ធៀបឆ្នាំ ២០២៣ ដោយសារតែបាតុភូតអែលនីញ៉ូ ធ្វើឱ្យប៉ះពាល់ដល់ដំណាំស្វាយចន្ទី ដែលធ្វើឱ្យគាំងក្ដឹប និងខូចផ្កា និងការកកើតសត្វល្អិតបំផ្លាញច្រើន។
បើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។

ការនាំចេញស្វាយចន្ទីរមានការធ្លាក់ចុះ ដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកសិករកាប់ស្វាយចន្ទីចោលកន្លងមក រយៈពេល ៣ ឆ្នាំចុងក្រោយ សមាគមរកឃើញស្វាយចន្ទីតែ ៧០ ម៉ឺនហិកតា ខណៈដំណាំដែលឱ្យផលមានតែ ៦៤ ម៉ឺនហិកតា ហើយដំណាំដែលដាំថ្មីមាន ៦ ម៉ឺនហិកតា ដូច្នេះធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ