Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យពលរដ្ឋ និង​ស្ថាប័ន ប្រុងប្រយ័ត្ន និងចូលរួមបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យ

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់អង្គភាព ស្ថាប័ននានា និងប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ។ លោកបានណែនាំបែបនេះ ក្នុងពិធីប្រារព្ធទិវាបង្ការ និងពន្លត់អគ្គីភ័យ នៅទីលានព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិព្រសំ ឃុំរអាង ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋ និយោជិត និយោជក និងយុវជនគ្រប់រូប ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ​ មិនមែនជាកាតព្វកិច្ចរបស់នណារម្នាក់នោះទេ ប៉ុន្តែ វា គឺជាកាតព្វកិច្ចទាំអស់គ្នា។ ម្យ៉ាងទៀត លោកថា នៅគ្រប់លំនៅដ្ឋានទាំងអស់ គួរតែមានឧបករណ៍បង្ការពន្លត់អគ្គិភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈសាមញ្ញៗ ដូចជាភួយ ខ្សាច់ មានទឹកបម្រុងទុកពេញពាង បើមានទុយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមបាញ់ទឹកកាន់តែប្រសើរ សម្រាប់ពន្លត់នៅពេលដែលមានភ្លើងឆេះគ្រាដំបូង។

បន្ថែមពីនេះ លោកបានអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែងតាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុត​ទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស)ជាដើម។ ប្រសិនបើមានគ្រោះអគ្គិភ័យ ឬហានិភ័យផ្សេងៗកើតឡើង សូមប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរនូវការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានអន្តរាគមន៍ទាន់ពេលវេលា និងការគ្រប់គ្រងបានយ៉ាងឆាប់រហ័សលើបញ្ហាអគ្គិភ័យ នាពេលកន្លងមក។ គួរជម្រាបថា ការប្រារព្ធទិវានេះ ក៏មានការបង្ហាញរបស់មន្ត្រីការិយាល័យ នគរបាលជំនាញ អំពីវិធីសាស្ត្រងាយៗ ក្នុងការទប់ស្កាត់ ពន្លត់អគ្គិភ័យ ដែលអាចឱ្យប្រជាពលរដ្ឋ សង្គ្រោះខ្លួនឯងជាបឋមផងដែរ៕

 អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម