ព័ត៌មានជាតិ
តារាចម្រៀង ខេម គាំទ្រចំពោះបទបញ្ជារបស់នាយករដ្ឋមន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
លោក ខេម តារាចម្រៀងដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្ម Galaxy Navatra បានគាំទ្រចំពោះបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅគ្រប់ក្រសួង ស្ថានប័នក្នុងប្រទេសកម្ពុជា ព្រោះគ្រឿងញៀនជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ការផ្តាំផ្ញើរបស់លោក ខេម បែបនេះ ក្រោយពេលដែលសម្តេចធិបតីចេញបញ្ជាចេញបញ្ចាឱ្យចាត់វិធានការតឹងរឹងនៅតាមគ្រប់ក្រសួង ស្ថាប័ន ចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀន និងឈានដល់ការបញ្ចប់មុខតំណែង ឬ ដេញចេញពីក្របខណ្ឌតែម្តងប្រសិនជារកឃើញករណីនេះ។ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងបែបនេះនៅក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នៅរសៀលថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំពោះករណីគ្រឿងញៀននេះវិញ លោក ខេម បានលើកឡើងនៅក្នុងវីដេអូដែលមានរយៈពេលជាង ៣នាទីថា គ្រឿងញៀនបានបំផ្លាញសុភមង្គលក្នុងគ្រួសារ អនាគត រួមទាំងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ លោកបញ្ជាក់ថា ប្រហែលជា១០ឆ្នាំមុន លោកបានបកស្រាយចម្រៀងមួយមានចំណងជើងថា “ទឹកភ្នែកក្មេងពាល” ដែលបានឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតប្រាកដរបស់គ្រួសារមួយ ធ្លាប់តែសប្បាយ រួសរាយ និងមានសុភមង្គល បែរជាត្រូវបំផ្លាញទាំងស្រុងដោយសារឥទ្ធិពលគ្រឿងញៀនទៅវិញ។
លោក ខេម បាននិយាយថា៖ “អ៊ីចឹង គ្រឿងញៀនវាប្រៀបដូចជារោគម្យ៉ាង ឱ្យតែយើងភ្លេចខ្លួន វានឹងអាចឆ្លងទៅដល់ប្រទេសយើង ភូមិយើង ស្រុកយើង ខេត្តយើង ហើយបើយើងកាន់តែភ្លេចខ្លួនទៀត វាអាចរាលដាលដល់ទៅគ្រួសារយើងផ្ទាល់តែម្តង” ។

ហេតុដូច្នេះហើយ លោក ខេម ផ្តាំទៅពលរដ្ឋម្តងហើយម្តងទៀត កុំមើលស្រាលគ្រឿងញៀនឱ្យសោះ គ្រឿងញៀនបំផ្លាញប្រទេសជាតិ គ្រួសារ អ្នកស្រុក និងសង្គមទាំងមូល។ លោកសំណូមពរឱ្យពលរដ្ឋចែករំលែកសារនេះបន្តឱ្យបានច្រើន ដើម្បីជាប្រយោជន៍រួមរបស់ជាតិ ហើយប្រសិនជាអាចគឺចូលរួមលេងកីឡាជាមួយលោកដើម្បីសុខភាពល្អទាំងអស់គ្នា និងមិនមានពេលវេលានៅក្បែរគ្រឿងញៀនឡើយ៕
(អត្ថបទពាណិជ្ជកម្ម)

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់