Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ឱ្យក្រសួងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអត្តិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង

បានផុស

នៅ

ក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងឧស្សាហកម្ម នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានណែនាំឱ្យក្រសួងឧស្សាហកម្ម ធ្វើបរិវត្តកម្មឧស្សាហកម្ម​នៅកម្ពុជា ពីឧស្សាហកម្មអត្តិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល ធ្វើសមាហរណកម្មទៅក្នុងបណ្ដាញផលិតកម្មតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងឧស្សាហកម្ម អភិវឌ្ឍន៍កន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម ការពង្រឹងសុវត្ថិភាពការងារ និងបរិស្ថាន និងការវាយតម្លៃការទទួលស្គាល់ការងារសមត្ថភាព របស់អង្គភាពវាយតម្លៃ​អនុលោមភាព ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់ ទាំងក្នុងសកលលោក។

សម្ដេចធិបតី ក៏បានបង្ហាញគាំទ្រគំនិតផ្ដួចផ្ដើមរបស់ក្រសួងឧស្សាហកម្ម ដែលរៀបចំចងក្រងជាសម្ព័ន្ធនៃបណ្ដាមន្ទីរពិសោធន៍ជាតិ ដើម្បីបំពេញ​ឱ្យគ្នាទៅវិញទៅមក និងបង្កើតជាប្រព័ន្ធអេកូឡូស៊ី ​ហេដ្ឋារចនាសម្ព័ន្ធគុណភាព ដែលនឹងគាំទ្រដល់ធុរកិច្ចនៅកម្ពុជា។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យបណ្ដាមន្ទីរពិសោធន៍ចូលរួមសហការ និងលើកកម្ពស់សមត្ថភាពផ្ទៃក្នុង។

សម្ដេចធីបតី ហ៊ុន​ ម៉ាណែត ក៏បានជំរុញឱ្យក្រសួងឧស្សាហកម្ម រៀបចំការចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្មឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៤នេះ និងត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុក ធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីរតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ ត្រូវរៀបចំទិន្នន័យទីតាំងរោងចក្រតាមប្រព័ន្ធព័ត៌មានទីតាំងភូមិសាស្ត្រ ដើម្បីផ្ដល់ជាសុក្រិតភាពក្នុងការគ្រប់គ្រង ព្រមទាំងព្យាយាមទាញយកផលប្រយោជន៍ពីកម្មសិទ្ធិឧស្សាហកម្ម ក្នុងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរជាក់លាក់ទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងពាណិជ្ជកម្ម​ និងធុរកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ វិនាទី មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ២១ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ជីវិតកម្សាន្ដ២៤ នាទីutes មុន

រវល់តែឈរមើល Idol ភ្លេចមើលឡាន ហ្វេនម្នាក់ ត្រូវឡានបុក នៅអគារ HYPE

ព័ត៌មានជាតិ២៥ នាទីutes មុន

ថៃ អនុញ្ញាតឱ្យពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាព បន្ត ៦ ខែទៀត រហូតដល់ខែសីហា ឆ្នាំ ២០២៥

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៥២ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម