ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្នើអង្គការ UNFPA ពង្រីកសកម្មភាពសេវាសុខភាពមាតា និងសុខភាពបន្តពូជនៅតំបន់ភាគឦសាន
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អង្គការ UNFPA ជួយពង្រីកសកម្មភាពសេវាសុខភាពមាតា និងសុខភាពបន្តពូជវ័យជំទង់ និងយុវជននៅតំបន់ភាគឦសានដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់អាស៊ី
របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)កាលពីរសៀលថ្ងៃទី២១កុម្ភៈនៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានសំណូមពរ UNFPA បន្តរក្សា និងពង្រីកគោលដៅសកម្មភាពការងារដែល UNFPA កំពុងជួយនៅខេត្តទាំង ៨ នៃតំបន់ភាគឦសាន ដោយសារខេត្តទាំងនេះមានតម្រូវការសេវាសុខភាពមាតា និងសុខភាពបន្តពូជ និងវ័យជំទង់ និងយុវជនដោយសូមគិតដល់ការរួមបញ្ជូលសេវាថែទាំសុខភាពបឋមផងដែរ ជាពិសេសជួយរកទិន្នន័យក្រុមជនងាយរងគ្រោះដែលមិនបានទទួលសេវាសុខភាពដើមី្បជួយសម្រួលក្នុងការផ្តល់សេវាថែទាំសុខភាពជូនពួកគាត់។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី បានស្នើដល់អង្គការ UNFPA បន្តជួយបណ្តុះបណ្តាលឆ្មប ទាំងមុនបម្រើការងារ និងកំពុងបម្រើការងារការងារកោសល្យវិច្ឆ័យវេជ្ជសាស្ត្រពង្រឹងសំណុំសេវាសុខភាពអប្បបរមាដំបូងសម្រាប់សុខភាពបន្តពូជ
និងសុខភាពផ្លូវភេទក្នុងគ្រាមានគ្រោះអាសន្ន និងគ្រោះមហន្តរាយដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧។

លោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់បានលើកឡើងថាUNFPA បានចាប់ផ្តើមការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលរបស់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការជាមួយក្រសួងសុខាភិបាលលើកម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទ
ផែនការគ្រួសារ ការងារពាក់ព័ន្ធនឹងហឹង្សាផ្អែកលើយេនឌ័រព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេច SDG មុនកាលបរិច្ឆេទកំណត់៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ