Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តោតលើគោលដៅធំពីរ គឺពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ ផ្តោតទៅលើគោលដៅធំពីរ គឺពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ និងកាត់បន្ថយរឿងអវិជ្ជមាន។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងថា ការខិតខំនៅក្នុងការពង្រឹង និងពង្រីកសមិទ្ធផលផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេសនៅមូលដ្ឋាន គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ សម្ដេចនាយករដ្ឋមន្ត្រី តែងតែលើកឡើងថា អ្វីៗមិនមែនស្ថិតនៅលើក្រដាសនោះទេ តែស្ថិតនៅលើលទ្ធផលជាក់ស្ដែងនៅលើដី ហើយលទ្ធផលនេះគឺផ្អែកលើមូលដ្ឋានគ្រឹះនៅតាមភូមិ-ឃុំ និងស្រុក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ ហើយគ្រប់កន្លែងទាំងអស់ គ្រប់ពេលទាំងអស់ ផ្តោតទៅលើគោលដៅធំពីរ ទីមួយពង្រីកសមិទ្ធផលវិជ្ជមាន​បន្ថែមជូនប្រជាពលរដ្ឋ ទីពីរខិតខំវាយតម្លៃ កែលម្អកាត់បន្ថយរឿងអវិជ្ជមាន តែពីរហ្នឹង ធ្វើតែពីរហ្នឹងបាន គឺបូកចូលគ្នា គឺផលវិជ្ជមានច្រើន»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដែរថា ប្រសិនបើគ្រាន់តែធ្វើដើម្បីពង្រីកសមិទ្ធផលវិជ្ជមាន ហើយមិនកាត់បន្ថយនូវអ្វីដែលជាបញ្ហាទេនោះ គឺជារឿងលំបាក ដោយសម្ដេច ថា ដូចវែកចកអញ្ចឹង។

«អាហ្នឹងពេលខ្លះដូចវែកចក ជួនកាលវាទាញអាផលដែលវិជ្ជមាន មិនឲ្យទៅល្បឿនលឿន ហើយបើយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាអវិជ្ជមាន ផ្តោតតែទៅលើការដោះស្រាយបញ្ហា ភ្លេចពង្រីកនូអ្វីដែលវិជ្ជមាន តម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ អញ្ចឹងត្រូវឆ្លើយតបទាំងពីរ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម