ព័ត៌មានជាតិ
ដំណាំស្អំរបស់អ្នកស្រុកចំការលើ អាចរកចំណូលបានក្នុងមួយឆ្នាំៗរាប់លានរៀល
អ្នកស្រុកចំការលើ ក្នុងខេត្តកំពង់ចាម នៅតែបន្តដាំដុះដំណាំស្អំ ហើយអាចរកចំណូលបានក្នុងមួយឆ្នាំៗរាប់លានរៀលឯណោះ ដែលអាចជួយបង្កើនជីវភាពគ្រួសារឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

គ្រួសារអ្នកស្រី ម៉ៅ អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម បានឱ្យដឹងថា គ្រួសារអ្នកស្រី បានដំណាំស្អំនេះរយៈពេល៣ឆ្នាំមកហើយ។ អ្នកស្រីថា ដំណាំនេះ ងាយស្រួលក្នុងការដាំដុះ ថែទាំ ព្រោះក្រោយពីដាំដុះរួច ត្រូវដាក់ទឹកស្រោចជាប្រចាំ។ អ្នកស្រី ម៉ៅ បានបន្ថែមទៀតថា ដំណាំស្អំនេះ ក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃ អាចកាត់ត្រួយលក់បានហើយ ដោយកាត់ម្តងៗបានផល ១០ ទៅ ២០គីឡូក្រាមឯណោះលើផ្ទៃដី ៤០អា។

អ្នកស្រី ម៉ៅ បានបញ្ជាក់ទៀតថា ចំពោះតម្លៃទីផ្សារបច្ចុប្បន្នវិញ បោះលក់ទៅឱ្យឈ្មួញកណ្តាលបានមួយគីឡូចាប់ពី ៣ ០០០រៀល ទៅ ៤ ០០០រៀល ហើយតំបន់នេះមានជាង ២០គ្រួសារ ដែលបង្កបង្កើនផលដំណាំស្អំមួយនេះ ដោយសារកត្តាផ្ទៃដីល្អ និងមានប្រព័ន្ធទឹកគ្រប់គ្រាន់៕



អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?