Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់មូលហេតុនៃការដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្ត្រី

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្ត្រី ដោយសារក្រសួងនេះ​ដើរតួនាទីជាសេនាធិការ ក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ​ ធ្វើឡើងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការនិយាយវាយប្រហារចំពោះការដំឡើងឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារការដំឡើងរដ្ឋមន្ត្រីក្រសួងមុខសាធារណៈ ទៅជាឧបនាយករដ្ឋមន្ត្រី ថាដោយសារអ្នកនេះ ឬអ្នកនោះ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់ (ក្រសួងមុខងារសាធារណៈ) អ្នកណាក៏ដោយ ដែលកាន់ការងារនេះ ក៏ត្រូវតែដំឡើងដែរ ដោយសារអី ដោយសារក្រសួងនេះ​ដើរតួនាទីជាសេនាធិការ នៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលគ្របទៅលើ ជួយទៅលើការកំណែទម្រង់នេះ ដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើសេនាធិការ (ក្រសួងមុខងារសាធារណៈ) មានទម្ងន់ទាប ថាតើទៅប្រាប់ក្រសួង-ស្ថាប័នដទៃឲ្យធ្វើការយ៉ាងដូចម្ដេច? សម្ដេចបានបន្ថែមថា «ប៉ុន្តែតម្រូវការកំណែទម្រង់អាទិភាព យើងត្រូវបង្កើនសិទ្ធិ បង្កើនតួនាទី និងទម្ងន់ឲ្យធ្វើ ដើម្បីផលប្រយោជន៍ជាតិយើងទាំងមូល»។

សូមជម្រាបថា ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានសម្ដេចធីបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំទៅរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដំឡើងជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងបច្ចុប្បន្ន។

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានសមាជិក-សមាជិការដ្ឋសភាចំនួន ១២០រូប បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហើយនៅថ្ងៃដដែលនេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម